ឯកឧត្តម ឃួង ស្រេង ណែនាំដល់ក្រុមប្រឹក្សាខណ្ឌអណត្តិថ្មីទំាងអស់ត្រូវធ្វើខ្លួនជាបុគ្គល នីតិប្រតិបត្តិ ដើម្បីបំពេញការងារអភិវឌ្ឍន៍មូលដ្ឋានឲ្យបានល្អ

0
505

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញណែនាំដល់ក្រុមប្រឹក្សាខណ្ឌអណត្តិថ្មីទំាងអស់ត្រូវធ្វើខ្លួនជាបុគ្គលនីតិ ប្រតិបត្តិ ដើម្បីបំរើការងារអភិវឌ្ឍន៍មូលដ្ឋានឲ្យបានល្អនិងមានប្រសិទ្ធភាពខ្ពស់ដែលជាតម្រូវការចង់បាន របស់ប្រជាពលរដ្ឋ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំដល់ ក្រុមប្រឹក្សា ខណ្ឌ ដែលទើបនឹងប្រកាសចូលកាន់តំណែងថ្មីត្រូវខិតខំបំរើផលប្រយោជន៍និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទំាងអស់ ដោយ ស្មើភាព ដោយយុត្តិ ធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានណែនាំដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារអណត្តិទី៣នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ដោយបានអៈអាងថា ក្រុមប្រឹក្សាក៏ មានតួនាទីដូចគណៈអភិបាលដែលគឺត្រូវបំរើប្រជាពលរដ្ឋឲ្យ បានឌិតដល់ដូច្នេះហើយ ក្រុមប្រឹក្សាត្រូវ បំពេញតួនាទីឲ្យបានល្អជាមួយ គណ:អភិបាល  មន្រ្តីរាជការនិងកងកំលាំង មានសមត្ថកិច្ចគ្រប់ លំដាប់ថ្នាក់ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារការគោរពច្បាប់គោលការណ៍នានារបស់រដ្ឋ។

ឯកឧត្តមបញ្ជាក់ថា ការលើកកម្ពស់ការទទួលខុស ត្រូវនិងភាពជាម្ចាស់របស់មន្រ្តីនៅ ក្នុងការបំពេញតួនាទី ភារច្ចរបស់ខ្លួន ឲ្យបានល្អ សំដៅអភិវឌ្ឍន៍មូលដ្ឋាននិងឆ្លើយបតប ចំពោះតម្រូវការនានា និងលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យមានភាពប្រសើរជាលំដាប់។

ឯកឧត្តមបានបញ្ជាក់ទៀតថា «ក្រុមប្រឹក្សាខណ្ឌពុំមែនជានីតិបញ្ញត្តិទេ ពុំមែនបានន័យថាក្រុមប្រឹក្សា ខណ្ឌរៀបចំច្បាប់ លិខិតបទដ្ឋានគតិយុត្តិឬករៀបចំអ្វីដែលអោយគណៈអភិបាល អនុវត្តន៍តាមដូច រដ្ឋសភា ទេអោយ ច្បាស់។ ក្រុមប្រឹក្សាខណ្ឌគឺជាអង្គនីតិប្រតិបត្តិដូចគណៈអភិបាលដែរ ហើយមានតម្លាភាព គណ នេយ្យភាព ជាមួយនឹងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋដូចជាគ្នានឹងគណៈអភិបាល ចំណុចនេះសូមអោយ សមាជិកសមាជិការដែលទើបតែតែងតំាងថ្មីត្រូវពិនិត្យទៅលើច្បាប់ស្តីពី ការគ្រប់គ្រងក្រុមប្រឹក្សាឃុំសង្កាត់ ខណ្ឌស្រុក និងរាជធានីខេត្ត ហើយជាទូទៅក្រសួងមហាផ្ទៃ តែងតែណែនាំអំពីបញ្ហានេះ»។

លោកប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារអណត្តិទី៣បានប្តេជ្ញាចិត្តនឹង ខិតខំពង្រឹងឲ្យ បាននូវសាមគ្គីភាពរវាងក្រុមប្រឹក្សានិងគណៈអភិបាលខណ្ឌ និងខិតខំបង្កើត ទំនាក់ទំនងល្អជាមួយ ជាមួយ សមាជិកមន្រ្តីរាជការទំាងអស់ សំដៅអភិវឌ្ឍន៍ភារៈកិច្ចដ៏ធំធេង ឆ្ពោះទៅរកការអភិវឌ្ឍមូលដ្ឋាន ប្រកប ដោយប្រសិទ្ធភាព។ លោកបានសន្យានឹងជំរុញការលើក កម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម បង្កលក្ខណៈ ឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋក្នុង ការធ្វើសេចក្តីសម្រេចត្តិនានានៅមូលដ្ឋាន ដែលធានាការលើក កម្ពស់ភាពជាម្ចាស់របស់ សហគមន៍ការបំរើសេវាសាធារណៈប្រកបដោយតម្លាភាពប្រសិទ្ធភាព និងកាត់ បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា ក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារអណត្តិទី៣មាន សមាស ភាពទំាងអស់ចំនួន១៧រូប៕

LEAVE A REPLY

Please enter your comment!
Please enter your name here