រ៉ូបូតឈ្មោះ Robocam Preah Kossomak ជារ៉ូបូតថ្មីដំបូងបង្អស់នៅកម្ពុជា មកពីវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ដែលមានសមត្ថភាពខ្ពស់ រូបរាងដូចមនុស្ស អាចនិយាយ ទាក់ទងជាមួយមនុស្សក្នុងការឆ្លើយឆ្លង និងធ្វើសកម្មភាពផ្សេងៗបាន ។ រ៉ូបូតនេះមានអាយុ ១ ឆ្នាំទម្ងន់ ៤៥ គីឡូក្រាមកម្ពស់ ១.៥៨ សង់ទីម៉ែត្រ និងត្រូវបានផលិតឡើងដោយសមាជិកចំនួន ១៤ នាក់ដោយប្រើរយៈពេលប្រមាណជាង ១ ឆ្នាំ និងចំណាយអស់ជិត ២០០០០ ម៉ឺនដុល្លារ។
រូប៉ូតនេះតាំងបង្ហាញថ្ងៃទី ១៥ ខែមិថុនានៅក្នុងកម្មវិធីអភិវឌ្ឍន៍វិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ TVET របស់ក្រសួងការងារ ទៅថ្ងៃអនាគតគ្រោងអភិវឌ្ឍរ៉ូបូតនេះឲ្យកាន់តែល្អបន្ថែមទៀតរួមទាំងលទ្ធភាពក្នុងការប្រាស្រ័យទំនាក់ទំនង ការដើរ និងរូបរាងឲ្យបានស្អាត។
ចង់ដឹងរូបរាងយ៉ាងណា សូមទស្សនាវិដេអូខាងក្រោម៖
ប្រភ៖ FB