អភិបាលរាជធានីភ្នំពេញត្រៀមដាក់ឲ្យដំណើរការផ្លូវអាទិភាពមួយចំនួនសម្រាប់រថយន្ត ក្រុងសាធារណៈ របស់រដ្ឋ

0
345

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញត្រៀមដាក់ឲ្យដំណើរការផ្លូវអា ទិភាពមួយចំនួនសម្រាប់រថយន្ត ក្រុងសា ធារណៈ ក្នុងរាជធានីភ្នំពេញដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការដឹកញ្ជូនអ្នកដំណើរ ប្រកបដោយភាព រហ័សទាន់ ចិត្ត។

អភិបាលរាជធានីភ្នំពេញបានអៈអាងថា រដ្ឋបាលរាជធានីភ្នំពេញនិងចាត់ក្រុមអ្នក ជំនាញចុះសិក្សាជាមួយ ភាគីជប៉ុនដើម្បីកំណត់បណ្តាញផ្លូវមួយចំនួនជាផ្លូវឯកទិស និងផ្លូវ អាទិភាសម្រាប់រថយន្តក្រុងសាធារណៈ បានបើកបរដោយគ្មានការរំខាននិងឧបសគ្គអ្វីមួយកើតឡើង។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ថានីយ៍ចំណតរថយន្តក្រុងនិងទទួលរថយន្តក្រុងពីរដ្ឋា ភិបាលជប៉ុន នៅ ព្រឹកថ្ងៃទី១៩ ខែមិថុនានេះ  ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំ ពេញបានអៈអាងថា ការកំណត់ ផ្លូវអាទិភាពសម្រាប់រថយន្តក្រុងសាធារណៈនេះ គឺដើម្បីកែ លម្អប្រព័ន្ធដឹកជញ្ជូនតាមរយៈ មធ្យោបាយ សាធារណៈរួមមួយនេះឲ្យកាន់តែទទួលបានប្រជាប្រិយភាព ពោលគឺទាក់ទាញអ្នកជិះអោយបានកាន់ច្រើន ដែលជួយកាត់បន្ថយការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួនសំដៅរំដោះការកកស្ទះចរាចរណ៍យ៉ាងមានប្រសិទ្ធិភាព។ គម្រោងកែលម្អផ្លូវអាទិភាពសម្រាប់រថយន្តក្រុងសាធារណៈនៅរាជធានីភ្នំពេញនេះ ដោយសារតែ បណ្តាផ្លូវខ្សែរត់រថយន្តក្រុងមួយចំនួនមានការចតយានយន្តគ្មានសណ្តាប់ធ្នាប់ហើយមានការរំលោភលើចំណីផ្លូវសាធារណៈដែលបង្កការរំខានដល់ការធ្វើដំណើររបស់រថយន្តក្រុងពុំបានលឿនរហ័សទាន់ចិត្ត។

ឯកឧត្តមអភិបាល បានបន្តទៀតថារដ្ឋបាលរាជធានីភ្នំពេញនឹងពន្លឿនការធ្វើកិច្ចការនេះ ឲ្យបានឆាប់ជាទី បំផុតដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ដែល កំពុងកើតឡើងជាញឹកញាប់នៅក្នុងរាជធានីភ្នំពេញ ហើយកាត់ បន្ថយការរំខាន ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប្រកដោយភាពងាយ ស្រួលនិងធានា សុវត្ថិភាព។

ឯកឧត្តមបានបញ្ជាក់ទៀតថា រដ្ឋាបាលរាជធានីភ្នំពេញនិងខិតខំឲ្យរថយន្ត ដឹកជញ្ជូនសាធារណៈ នេះធ្វើដំណើរទៀតទាត់ ដោយ មានផ្លូវអាទិភាព និងផ្លូវឯកទិស ដើម្បីធ្វើយ៉ាងណាអោយអ្នក បើកបរគោរព ពេលវេលាទៀត ទាត់ទាក់ ទាញអ្នកធ្វើដំណើរក្នុងរាជធានីភ្នំពេញ ហើយបង្វែរពីការធ្វើដំណើរ ដោយឯក ជនមកធ្វើ ដំណើររួមតាម រយៈរថយន្តក្រុង។ ចំណុចនេះបើយើងធ្វើបានហើយ គួបផ្សំនឹង ផែនការរបស់ រដ្ឋបាល រាជធានីភ្នំពេញក្នុង ការរៀបចំបញ្ហាសណ្តាប់ធ្នាប់គ្រប់ខណ្ឌទំាង១៤ យើងនឹងសម្រេចការ កាត់បន្ថយ បញ្ហាកកស្ទះចរាចរណ៍ ដែលជួយសន្សំសំចៃថវិការបស់ប្រជាពលរដ្ឋ ទីក្រុងក៏មានសណ្តាប់ធ្នាប់ សាធារណៈផងដែរ។

ឯកឧត្តមហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានមានប្រសាសន៍ថា មធ្យោបាយ ដឹកជញ្ជូនតាមរយៈរថយន្តក្រុង គឺមានផលប្រយោជន៍ច្រើនសម្រាប់ទីក្រុងនិងមានសុវត្ថិភាពសំរាប់ អ្នកដំណើរ ដូច្នេះការគាំទ្ររបស់ប្រជាពលរដ្ឋនឹងជួយជំរុញឲ្យរាជធានីភ្នំពេញដោះស្រាយបានបញ្ហា កកស្ទះ ចរាចរណ៍។

សូមបញ្ជាក់ថា មកដល់ពេលនេះរដ្ឋបាលរាជធានីភ្នំពេញបានដាក់ឲ្យដំណើរការសេវារថយន្តក្រុងសា ធារណៈបានចំនួន១៣ខ្សែនៅតាមបណ្តាផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញហើយជាមធ្យមក្នុងមួយថ្ងៃៗមាន ប្រជាពលរដ្ឋធ្វើដំណើរតាមរយៈសេវាមួយនេះចន្លោះពី២ម៉ឺន៦ពាន់នាក់ទៅ៣ម៉ឺននាក់៕ ដោយ វុន សុខជា

 

LEAVE A REPLY

Please enter your comment!
Please enter your name here