អាជ្ញាធរ ខណ្ឌចំការមន ចុះបិទ ក្លឹបកម្សាន្ដ «មៃអាមី» ព្រោះរំខានការដេកពួនរបស់ប្រជាពលរដ្ឋជិតខាង

0
317

ភ្នំពេញ៖ នារសៀលថ្ងៃទី០៧ ខែ​មីនា ឆ្នាំ​២០១៩នេះគណៈបញ្ជាការឯកភាពខណ្ឌចំការមន​ ចុះបិទក្លឹបកម្សាន្ដ «ម៉ៃអាមី»​ នៅចំណុចមុខស្ថានីយ៍ទូរទស្សន៍អប្សរា ដែលស្ថិតនៅតាមបណ្តោយផ្លូវ៣៦០​ ភូមិ៨ សង្កាត់បឹងកេងកង១​ ខណ្ឌចំការមន ​​​ដោយសង្ស័យអត់ច្បាប់អនុញ្ញាត និងរំខានការដេកពួនរបស់ប្រជាពលរដ្ឋ​នៅជិតនោះ ។

លោក ព្រុំ សំខាន់ បានឲ្យដឹងថា កម្លាំងចំរុះដឹកនាំដោយគណៈប​ញ្ជាការឯកភាពខណ្ឌ សហការជាមួយនគរបាលប៉ុស្តិ៍ មានការចូលរួមពីមន្ទីរទេសចរណ៍ និងក្រសួងបរិស្ថាន ក្រោយពីមានពាក្យបណ្ដឹងប្រជាពលរដ្ឋថា ក្លឹប «ម៉ៃអាមី» ​មានទីតាំង១៥៩ ដែលបញ្ចេញសម្លេងមកក្រៅខ្លាំងៗ ធ្វើឲ្យប៉ះពាល់រំខានការដេកពួនរបស់ប្រជាពលរដ្ឋ អ្នករស់នៅជិតខាងទើប អាជ្ញាធរចុះមកត្រួតពិនិត្យ។

អភិបាលខណ្ឌចំការមន បានបញ្ជាក់ទៀតថា យោងតាមការអនុញ្ញាតពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទីតាំងខាងលើត្រូវបានបិទជាបណ្ដោះអាសន្ន ដោយក្លឹបខាងលើ​គ្មានការអនុញ្ញាត បើទោះ​ម្ចាស់ទីតាំងមិនព្រមផ្ដិតមេទទួលស្គាល់ក៏ដោយ។

ប៉ុន្ដែក្រោយទទួលបានការពន្យល់ណែនាំ ម្ចាស់ទីតាំងខាងលើ ​ក៏បានចូលរួមថែមទាំងផ្ដិតមេដៃផ្អាកជាបណ្ដោះអាសន្ន រងចាំ​ចូលខ្លួនដោះស្រាយរឿង ប៉ះសំឡេងរំខាន និងមានលិខិតអនុញ្ញាតទើប​អាចបើកដំណើរវិញ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here