ទីក្រុងភ្នំពេញ នឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំសមាជិកគណៈកម្មការអចិន្ត្រៃយ៍របស់សមាគម AIMF នាចុងឆ្នាំនេះ

0
363

ភ្នំពេញ៖ នា​រសៀល​ថ្ងៃ​សុក្រ ០៣កើត ខែ​ផល្គុន ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០៨ ខែមី​នា ឆ្នាំ​២០១៩ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បានទទួលជួប សម្ដែងការគួរសមជាមួយលោក ព្យែរ ប៊ៃយ៉េ អគ្គលេខាធិការ​អចិន្ត្រៃយ៍​របស់​សមាគម​អន្តរជាតិ​នៃ​អភិបាល​ក្រុងប្រើប្រាស់​ភាសាបារាំង ( AIMF ) ដើម្បី​ពិភាក្សា​ការងារ​មួយ​ចំនួន ជាមួយ​រដ្ឋបាល​រាជធានីភ្នំពេញ ដែលត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​កិច្ចប្រជុំ​សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍របស់សមាគម AIMF នា​ចុង​ឆ្នាំ​នេះ និង​បាន​ចុះ​ហត្ថលេខា​លើកិច្ច​ព្រមព្រៀង​ផ្ដល់ជំនួយសម្រាប់​គម្រោង ” ការពង្រឹង​សមត្ថភាព​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិនៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​វិស័យរៀបចំក្រុងប្រកប​ដោយ​និរន្តរភាព ដើម្បី​រៀបចំ​តំបន់​អាណាធិបតេយ្យ​ឡើងវិញ​ក្នុងទីក្រុង និង​ធានា​ផ្ដល់នូវលទ្ធភាពក្នុង​ការទទួលបានសេវា​សំខាន់​ៗ ផ្សេងៗ​សម្រាប់​សហគមន៍​ក្រីក្រ ” រវាង​រដ្ឋបាល​រាជធានីភ្នំពេញ និង​សមាគម​អន្តរជាតិ​នៃ​អភិបាល​ក្រុងប្រើប្រាស់​ភាសាបារាំង ( AIMF )​៕ ដោយ សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here