ក្រុមជើងខ្លាំងវ៉ៃកាប់ចាក់គ្នាក្នុងវត្ត(ពានរោង)ខេត្តព្រៃវែងអ្នកឈ្នះជាប់ខ្នោះ អ្នកចាញ់ចូលពេទ្យ

0
394

ព្រៃវែង៖ យុវជន២នាក់ត្រូវបាននគរបាលខេត្តព្រៃវែងឃាត់ខ្លួន បន្ទប់ពីពួកគេទាញដែកឆាបចាក់ជនរងគ្រោះឲ្យរបួសធ្ងន់ ការឃាត់ខ្លួននេះបានធ្វើឡើងភូមិព្រៃចារ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៩។

លោក ពៅ ជីវី ស្នងការរងខេត្តព្រៃវែងបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ៖
១-ឈ្មោះរឿន សារ៉ាន(ហៅស្រួច) ភេទប្រុសអាយុ18ឆ្នាំភូមិព្រៃចារ ឃុំជ្រៃ ស្រុកស្វាយអន្ទរខេត្តព្រៃវែង។
២-ឈ្មោះរួម ផាន់ភេទ ប្រុស អាយុ18ឆ្នាំនៅភូមិជាមួយគ្នា។

ចំណែកជនរងគ្រោះឈ្មោះ ហុង ហួត ភេទប្រុស អាយុ19ឆ្នាំនៅភូមិពានរោង​ ឃុំពានរោង ស្រុកស្វាយអន្ទរខេត្តព្រៃវែង របួសធ្ងន់ជាច្រើនកន្លែង។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ នៅយប់ថ្ងៃ០៧.០៣.២០១៩ នៅចំណុចវត្តពានរោង ក្នុងភូមិ ពានរោង​ ឃុំ ពានរោង ស្រុកស្វាយអន្ទរ​ មានកម្មវិធី។ ហើយជនរងគ្រោះនិងជនសង្ស័យបានឈ្លោះគ្នានិងប្រើអំពើហិង្សាទៅវិញទៅមក។
ពេលនោះជនសង្ស័យ បានយកដែកមុតស្រួចចាក់ទៅលើជនរងគ្រោះបណ្ដាលឲ្យរបួសធ្ងន់តែម្ដង ក្រោយកើតហេតុពួកគេបានរត់គេចអស់។


ទន្ទឹមនិងនោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតដល់ថ្ងៃទី០៨ ខែមិនា ឆ្នាំ០១៩ទើបឈានដល់ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់តែម្ដង នៅចំពោះមុខសមត្ថកិច្ច ពួកគេបានសារភាពថា! ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់នោះមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនដល់តុលាការនៅព្រឹកទី០៩,០៣,២០១៩នេះ ដើម្បីធ្វើការចោទប្រកាន់តាមនីតិវិធី៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here