ភ្នំពេញ៖ មុននេះបន្តិចសម្ដេចបានលើកឡើងថា សម្តេចចង់ឲ្យមានទោសប្រហារជីវិតចំពោះអ្នកដែល ឪពុក រំលោភកូនខ្លួននិងតារំលោភចៅខ្លួនឯងដោយតាមមតិនៅទូទាំងប្រទេស។ ក្នុងនោះដែរសម្តេចតេជោ បាន លើកឡើងក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រូៗយុវនារី និងកុមារីរងគ្រោះនៅមជ្ឈមណ្ឌល បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទា យុវនារី អាហ្វេស៊ីបកាលពីព្រឹកថ្ងៃទី១០ មីនា ឆ្នាំ២០១៩ នេះ យ៉ាងដូច្នេះថា៖ កាលពីរថ្ងៃមុនតាបាននិយាយមួយយាយថាចង់មានគំនិតផ្តួតផ្តើម ដើម្បីធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញឲ្យមានទោសចំពោះជនណាដែលរំលោភលើកកូនខ្លួនឯង។ ឪពុករំលោភកូនខ្លួនឯងជីតា រំលោភ ចៅខ្លូនឯងគួរកម្រិតទោសប្រហារជីវិតតែនេះគ្រាន់ជាការគិត របស់តាទេតែយាយបាន ប្រាប់តាថាដាក់ ទោសមួយជីវិតបានហើយ ។
សម្ដេចបានបញ្ចាក់ទៀតថា៖« ការ ធ្វើ វិសោធនកម្ម រដ្ឋធម្មនុញ្ញ អាច នឹង មានប្រជាមតិថាគួរ នឹងធ្វើឲ្យមានទោសប្រហារជីវិតគួរកំណត់ត្រឹមតែជីតារំលោភចៅខ្លួនឯង ឪពុកមា រំលោភលើកក្មួយខ្លួនឯងកម្រិតប៉ុណ្ណោះអាចជាការសមស្រប ប៉ុន្តែរឿងនេះគឺជាការគិតរបស់តា ប៉ុន្តែតាមិន ប្រើអំណាចស្នើសុំ ព្រះមហាក្សត្រ ដើម្បីនឹងធ្វើការកែរដ្ឋធម្មនុញ្ញ ឬ ធ្វើវិសោនធកម្មរដ្ឋធម្មនុញ្ញ បើឲ្យ មានទោសប្រហារជីវិតឡើងវិញទេហើយមិនស្នើសុំសមាជិករដ្ឋសភាស្នើធ្វើវិសោធនកម្មនោះទេ ។ ចាំបាច់ យើងនឹងបើកធ្វើប្រជាមតិនៅទូទាំងប្រទេសថា តើត្រូវប្រជាមតិ ឬ អត់ »៕
សូមស្តាប់ប្រសាសន៍ផ្ទាល់របស់សម្តេចខាងក្រោមនេះ៖