ពេលនេះ លោកឧកញ៉ា គិត ធាង ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលរាជធានី ចាប់ខ្លួន ដើម្បីសាកសួរពាក់ព័ន្ធរឿងគ្រឿងញៀន ៥០ គីឡូ នៅក្លឹបកំសាន្តរ៉ុក

0
295

ភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត​ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់ព័ត៌មាន នៅមុននេះបន្តិចឲ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បាននាំខ្លួនឧកញ៉ា​ គិត​ ធាង ម្ចាស់ក្លឹប កំសាន្តរ៉ុក ពាក់់ព័ន្ធរឿងគ្រឿងញៀន តាមដីការបស់តុលាការរាជធានីភ្នំពេញ។

នាយឧត្តមសេនីយ៍​ នេត សាវឿន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «កម្លាំងនៃអគ្គស្នង ការដ្ឋាននគរបាល ជាតិ បានអនុវត្តតាមដីការបស់តុលាការ ដោយនាំខ្លួនលោកឧកញ៉ា គិត ធាង (ម្ចាស់ក្លឹបកំសាន្តរ៉ុក) នៅវេលា ម៉ោង៦ល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ ព័ន្ធរឿងគ្រឿងញៀន នៅមជ្ឈមណ្ឌលកំសាន្តរ៉ុក»។ នៅពេលនេះលោកឧកញ៉ា គិត ធាង កំពុងត្រូវ បានសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ»៕

LEAVE A REPLY

Please enter your comment!
Please enter your name here