ឯកឧត្តម ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសមាជិកសមាជិកា ស.ស.យ.ក រាជធានីភ្នំពេញ

0
522

ភ្នំពេញ៖ នារសៀលថ្ងៃសៅរិ៍ ទី៩ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជួបសំណេះ សំណាលជាមួយ សមាជិកសមាជិក ការបស់ ស.ស.យ.ក នៅអគារខេមរានី នៃទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ​ ដោយមានការចូលរួមពីឯកឧត្តម ឃួង​ ស្រេង​ អភិបាលរាជធានី​ភ្នំពេញ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃ​ ស.ស.យ.ក រាជធានីភ្នំពេញ​ និងថ្នាក់ដឹកនាំ​ ស.ស.យ.ក​ ខណ្ឌទាំង១២ ព្រមទាំង​ថ្នាក់ដឹកនាំ​ សមាជិកសមាជិកា​ជាច្រើនរូបទៀត។

ប្រធាន ស.ស.យ.ក បានថ្លែងយ៉ាងដូច្នេះថា៖ «ប្រជាជនពោលពេញដោយសមត្ថភាព ធនធានអ្វីក៏ដោយមិនស្មើ ហើយមិនសំខាន់ ដូចធនធានមនុស្សនោះទេ ធនធានមនុស្សជាកត្តាដាច់ខាត ហើយជាកត្តាកំណត់ចំពោះជោគវាសនារបស់ប្រទេសជាតិ ថាកើនឡើង ឬក៏មានកង្វះខាត»។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ដូច្នេះ កម្ពុជាត្រូវបានខិតខំបណ្តុះបណ្តាលជាប្រចាំ។ តួយ៉ាង ស.ស.យ.ក រាជធានីភ្នំពេញ បានខិតខំធ្វើពិព័រណ៌បច្ចេកវិទ្យា ព្រមទាំងមានកូនសិស្ស និងសមាជិក សមាជិកា របស់សហភាពសហព័ន្ធយុវជនកម្ពុជា ជារូបបានមកសិក្សា ពីចំណេះដឹងនានាផងដែរ។ ឥឡូវនេះបដិបទ សកលភាវូបនីយកម្ម និងជាបដិវត្តន៍ឧស្សាហកម្មជំហានទី៤ ដូច្នេះយុវជនខ្មែរទាំងត្រូវបង្កើន សមត្ថភាពរបស់ខ្លួន ដើម្បីប្រើប្រាស់ឱ្យទាន់នូវបច្ចេកវិទ្យាដ៏ទំនើប ទោះបីជាបញ្ហាប្រឈមក៏ដោយ ប៉ុន្តែវាក៏ជាឱកាសមួយដ៏ល្អសម្រាប់កម្ពុជា សំខាន់ថាតើយុវជន និងវិស័យឯកជនរបស់យើងអាចចាប់បានប្រហែលណានោះទេ។

ប្រធាន ស.ស.យ.ក បានបញ្ជាក់ថា ទាំងនេះមានន័យថា សម្រាប់បច្ចុប្បន្ននេះ មិនមែនយុវជនខ្មែរ ប្រកួតប្រជែងជាមួយយុវជនខ្មែរគ្នាឯងនោះទេ ហើយសមត្ថភាពរបស់កូនខ្មែរទាំងអស់ត្រូវដាក់គោលដៅឱ្យច្បាស់ថា ត្រូវប្រកួតប្រជែងជាមួយបរទេស មិនថាប្រទេសណា ឬប្រទេសណានោះទេ។ ដូច្នេះយុវជនខ្មែរទាំងអស់ត្រូវដាក់គោលដៅ ដើម្បីទៅប្រកួតប្រជែងជាមួយយុវជននៅក្នុងតំបន់ និងនៅលើពិភពលោកទាំងមូលផងដែរ ហើយភាពជោគជ័យគ្មាននរណាម្នាក់អាចមកជួយយើងក្រៅពីយើងខ្លួនឯងនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here