ភ្នំពេញ៖ គម្រោងផ្សារទំនើបមួយនេះបានរចនាឡើងប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ កម្រិតស្តង់ដារ អន្តរជាតិដែល អាចប្រកួតប្រជែងលើឆាកអន្តរជាតិបាន និងអាចបំពេញ សេចក្តីត្រូវការទាន់ ពេលរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងស្រុក ដែលកំពុងតែមានទំនោររស់នៅតាមបែប lifestlye ប្រើប្រាស់សម្ភារទំនើបៗ។
ផ្សារទំនើបកម្រិតស្តង់ដារអន្តរជាតិមួយ ដែលរចនាប្លង់មិនធ្លាប់ឃើញ ពីមុនមកនៅ ស្រុកខ្មែរ នឹងលេចរូបរាងឡើងស្ថិតតាមបណ្តោយមហាវិថីសម្តេចតេ ជោ ឬផ្លូវ៦០ម៉ែត្រ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ សព្វថ្ងៃគម្រោងផ្សារទំនើបដ៏អស្ចារ្យនេះ កំពុងដំណើរការសាងសង់ ដែលគ្រោងបញ្ចប់ក្នុងពេលឆាប់ៗនេះ។
ផ្សារទំនើបនេះស្ថិតនៅចំទីតាំងដ៏មានសក្តានុពល ក្នុងទីក្រុងរណបថ្មីភាគខាងត្បូង ដែលជាតំបន់អភិវឌ្ឍថ្មី នាថ្ងៃអនាគត។ តាមទំនោរនៃការវិនិយោគបច្ចុប្បន្ននេះ ឃើញថាតំបន់ភាគខាងត្បូងនេះ នឹងមានមនុស្ស រស់នៅកាន់តែច្រើន ហើយផ្សារទំនើបនេះនឹងជួយបំពេញ តម្រូវការជាក់ស្តែងដល់ ប្រជាពលរដ្ឋរស់នៅក្នុង តំបន់នេះផងដែរ។
ម្ចាស់គម្រោងផ្សារទំនើបនេះ បានបញ្ជាក់ថា សម្រាប់ការរចនាប្លង់នេះ ទទួលបន្ទុកដោយក្រុមហ៊ុនរចនា កម្រិតពិភពលោកមកពីសង្ហបុរី ដែលធ្វើអោយផ្សារទំនើបមួយនេះមានភាពទាន់សម័យ និងប្រកបដោយ ការច្នៃប្រឌិតខ្ពស់ខុសប្លែកពីផ្សារទំនើបផ្សេងៗក្នុងប្រទេសកម្ពុជា៕ ប្រភពBusiness