ភ្នំពេញ ៖នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនឧកញ៉ា គិត ធាង ទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ PJ ជា បណ្តោះអាសន្ន រង់ចាំជំនុំជម្រះជាក្រោយតាមនីតិវិធី។
ឧកញ៉ា គិត ធាង ត្រូវបានជាប់ចោទពីបទ “ចាត់ចែង សម្រួលឲ្យមានការប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀន និងបទសមគំនិត” តាមមាត្រា៤២ និង៤៤ នៃច្បាប់ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀន និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ។
គួររំលឹកថានៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ នគរបាលបញ្ជូនអ្នកឧកញ៉ា គិត ធាង ម្ចាស់មជ្ឈមណ្ឌលកម្សាន្តរ៉ក មកសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីសាកសួរករណីគ្រឿងញៀនជិត៥០គីឡូក្រាម នៅមជ្ឍមណ្ឌលកំសាន្តរ៉ក់ (Rock)។ អ្នកឧកញ៉ា គិត ធាង ត្រូវបានធ្វើការឃាត់ខ្លួនសាកសួរកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ក្រោយពីសម្តេចតេជោ បានបញ្ជាឲ្យក្រសួងមហាផ្ទៃស្វែងរកមេក្លោងនៅក្រោយក្លឹបកំសាន្តរ៉ុកឲ្យទាល់តែឃើញ ដើម្បីយកមកផ្តន្ទាទោស៕
ប្រភព៖ Heng Ly