សឹង្ហបូរី៖ ក្នុងពេលថ្មីនេះផងដែរ សិង្ហបុរីបានប្រកាសកាលបរិច្ឆេទបើកព្រលានយន្ដហោះតម្លៃ ១.២៥ពាន់ លាន ដុល្លារ និងផ្ទៃក្រឡា ១៣០,០០០ ម៉ែត្រការ៉េ ដែលមានទឹកធ្លាក់សិប្បនិម្មិតខ្ពស់ ជាងគេក្នុងពិភព លោករបស់ អាកាសយានដ្ឋាន Jewel Changi Airport នឹងនឹងបើកដំណើរការនៅថ្ងៃ ទី១៧ ខែមេសា។
ប្ររទេសសឹង្ហបូរី ត្រូវបានគេចាត់ចំណាត់ថ្នាក់ជាទីក្រុង ដែលមានតម្លៃថ្លៃបំផុតក្នុងពិភពលោក អស់ រយៈ ពេល៥ឆ្នាំរួចហើយ លើក្របខ័ណ្ឌនៃការចំណាយលើការរស់នៅ។
ចំណែកទីក្រុងហុងកុង ទីក្រុងសេអ៊ូល និងទីក្រុងស៊ីដនី ត្រូវបានជាប់ចំណាត់ថ្នាក់លេខរៀងទី៤ ទី៦ និងទី១០ក្នុងការស្ទង់មតិនៅឆ្នាំនេះ ដោយយោងលើតម្លៃនៃផលិតផល និងសេវាកម្ម ជាង១៥០ នៅ ក្នុង១៣៣ ទីក្រុងនៅទូទាំងពិភពលោកកាលពីឆ្នាំ២០១៧។
ការទន្ទឹងរង់ចាំរបស់អ្នកដំណើរ យ៉ាងញឹកញាប់ហោះហើរចូលទៅក្នុងព្រលានយន្តហោះ Changi របស់សិង្ហបុរី ពេលនេះបានចប់សព្វគ្រប់អស់ហើយ ដោយគម្រោងរយៈពេល ៥ឆ្នាំ សម្រាប់ការរចនា ជាមួយនឹងដំបូលកញ្ចក់អមដោយឆ្អឹងដែកដ៏ប្រណិត ដែលមើលទៅស្រស់ស្អាតដូចរតនវត្ថុ និងមានរូបរាងដូចនំដូណាត់យ៉ាងធំអស្ចារ្យ វានឹងក្លាយទៅជាមជ្ឈមណ្ឌលកណ្តាល ដោយភ្ជាប់ស្ថានីយចំនួន ៣ របស់ព្រលានយន្តហោះ Changi នាពេលបច្ចុប្បន្ន។
គម្រោងព្រលានយន្តហោះនេះផងដែរ ជាស្នាដៃស្ថាបនាដោយស្ថាបត្យករដ៏ល្បីឈ្មោះនៅលើពិភពលោក គឺលោក Moshe Safdie លើផ្ទៃដីប្រមាណ១៣០,០០០ ម៉ែត្រការ៉េ និងចំណាយទឹកប្រាក់ក្នុងការសាងសង់ប្រមាណ ១.២៥ ពាន់លានដុល្លារអាមេរិក ជាមួយនឹងកម្ពស់សរុប ១០ជាន់ (៥លើដី និង ៥ខាងក្រោម) ដែលពោរពេញទៅដោយភាពទាក់ទាញជាច្រើនដូចជា៖ សួនច្បារ ហាងលក់រាយ ផ្សេងៗចំនួន ២៨០កន្លែង និងសណ្ឋាគារ YOTELAIR Singapore Changi Airport ដែលមាន ១៣០បន្ទប់ គួបផ្សំជាមួយទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍បំផុតនៃគម្រោងនេះគឺ Rain Vortex ដែលមានកម្ពស់ ៤០ម៉ែត្រ និងជាទឹកធ្លាក់សិប្បនិម្មិតដែលខ្ពស់ជាងគេក្នុងពិភពលោក៕ ប្រភពBusiness