ព្រះសីហនុ៖ នាព្រឹកថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ ១៩ ខែមិថុនា ឆ្នាំ២០១៩នេះ ប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ និងគណៈកម្មការរដ្ឋបាល ខេត្តព្រះសីហុន បានរៀបចំពិធីប្រជុំផ្សព្វផ្សាយ សេចក្តីប្រកាស កំណត់យកតំបន់ ធ្វើការវិនិច្ឆ័យចុះបញ្ជីដី ធ្លីមានលក្ខណៈជាប្រព័ន្ធ ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោកជំទាវ ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ តំណាងឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ និងមានប្រជាពលរដ្ឋមកចូលរួមប្រមាណ ២០០ នាក់ ៕