(ខេត្តកណ្តាល)៖ សកម្មភាពចេញជួយអន្ដរាគមន៍ ក្នុងប្រតិបត្តិការសង្គ្រោះករណីអគ្គិភ័យឆេះផ្ទះសំណាក់យីហោAS88
ហេតុភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១២ និង១៥នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ ស្ថិតនៅជិតផ្សារថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។
អគ្គិភ័យនេះបានកំពុងឆាបឆេះផ្ទះសំណាក់ យីហោ AS 88 ដោយសារស្ថានភាពចំពេលថៃ្ងក្ដៅធ្វេីអោយអគ្គិភ័យមិនថមថយ កាន់តែរាលដាលធំឡេីងៗរហូតកំលាំងអគ្គិភ័យស្រុកអង្គស្នូលខេត្តកណ្ដាល មិនអាចទប់ស្កាត់ស្ថានការណ៍នេះបាន ទេីបមានកិច្ចជួយអន្ដរាគមន៍រថយន្តពន្លត់អគ្គិភ័យពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំនួន ៣គ្រឿង កិច្ចការនេះគឺជាការសហប្រតិបត្ដការរវាងខេត្ដជាប់ព្រំប្រទល់គ្នានិងការធានាដេីម្បីដោះស្រាយបញ្ហារួម។
តាមការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ កន្លងមក ខេត្ដកណ្ដាល ខេត្តកំពង់ឆ្នាំង បញ្ជាការដ្ឋានអន្ដរាគមន៍៧០ និងអង្គភាពផ្សេងៗមួយចំនួនទៀតតែងតែបេីកប្រតិបត្ដិការជួយគ្នាទៅវិញទៅមក ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមគ្រោះថ្នាក់អគ្គិភ័យទប់ស្កាត់កុំអោយឆេះរាលដាលដល់ការបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិ អាយុជីវិតមនុស្សរួមគ្នាបង្កាទប់ស្កាត់គ្រោះមហន្ដរាយកុំអោយកេីត ទៅជាបញ្ហាធំ៕
ប្រភព៖ FB