(ខេត្តតាកែវ)៖ បុរសម្នាក់បានសម្រេចចិត្តជ្រើសរើសយកផ្លូវមួយនេះ ដើម្បីបញ្ចប់នៅអ្វីៗគ្រប់យ៉ាង ដែលកើតមានមកលើខ្លួននៅជាតិនេះ ដោយតូចចិត្តមានជំងឺប្រចាំកាយ បានសម្រេចចិត្តយកខ្សែរស្បែកជើងមកចង(ក)សម្លាប់ខ្លួនបញ្ចប់ជីវិត ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១១:០០នាទី ព្រឹកថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិរវាង ឃំុសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះសុខ ប៊ុនធឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះគឹម ចំប៉ា ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិឃំុកើតហេតុខាងលើ។ដោយជនរងគ្រោះបានយកខ្សែចងស្បែកជើង ទៅចង(ក)នៅគ្នាបផ្ទះខាងលើ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ដោយពំុមានអ្នកណាដឹង៖មូលហេតុដោយជនរងគ្រោះមានជំងឺប្រចាំកាយ(សសៃប្រសាទ)នឹងមានវិបត្ត័ផ្លូវចិត្តធ្ងន់ធ្ងរ។
ក្រោយកើតហេតុកំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកទ្រាំង បានចុះធ្វើការស្រាវជ្រាវ នឹងមានការចូលរួមពីលោកគ្រូពេទ្យ លោកមេឃំុ មេភូមិ និងមានការបំភ្លឺពីក្រុមគ្រួសារ បានធ្វើការពិនិត្យសាកសព ពំុឃើញមានស្នាមរបួសលើខ្លួនសពនោះទេ ជំនាញបានសន្និដ្ឋានថាជនរងគ្រោះពិតជាបានចង(ក)ធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ FB