នៅខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ អាកាសយាន្តដ្ឋានតារាសាគរ ខេត្តកោះកុង នឹងបញ្ចប់ការសាងសង់ហើយ ហើយក៏គ្រោងដាក់ឱ្យហោះហើរសាកល្បងនៅក្នុងខែតុលា ឆ្នាំ ២០១៩នេះផងដែរ ។ ហើយអាកាសយានដ្ឋាននេះ ជាប្រភេទអាកាសយានដ្ឋានF4 ដែលមានទីលានសម្រាប់ឡើង និង ចុះចតប្រវែង៣.២០០ម៉ែត្រនឹងអាចផ្ទុកយន្តហោះប្រមាណជា៤០០គ្រឿង។ ជាមួយុគ្នានោះ ប្រភេទយន្តហោះធុនធំ ៧៧៧ ក៏អាចចុះចតបានដែរ ។
លោក WANG CHAO អនុប្រធានក្រុមហ៊ុន Union Development Group (UDG) ដែលបានធ្វើការវិនិយោគលើការសាសង់អាកាសយាន្តដ្ឋានតារាសាគរនៅខេត្តកោះកុងនោះ បានប្រាប់អ្នកសារព័ត៌មានថា យើងគ្រោងសាងសង់ព្រលានយន្តហោះនេះឱ្យរួចរាល់ជាស្ថាពរនៅខែឧសភាឆ្នាំ២០២០ខាងមុខនេះ ។ ហើយការហោះហើរជាផ្លូវការនឹងចាប់ផ្តើមនៅចុងឆ្នាំ ២០២០ខាងមុខនេះ ។ នៅពេលអាកាសយានដ្ឋាននេះដំណើរការក្រុមហ៊ុនរបស់លោក នឹងធ្វើការបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋខ្មែរ ដើម្បីប្រើប្រាស់កម្លាំងពលកម្ម ក្នុងស្រុកឱ្យបានកាន់តែច្រើនបន្ថែមទៀត។ អាកាសយានដ្ឋាននេះនឹងមានជើងយន្តហោះហើរត្រង់ទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដែលអាចនឹងនាំភ្ញៀវទេសចរបរទេស កាន់តែច្រើនបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា។
អ្នកជំនាញលើវិស័យទេសចរណ៍បានលើកឡើងថា នៅពេលអាកាសយានដ្ឋានថ្មីនេះ បើកឱ្យដំណើរការ និង មានជើងហោះហើរដោយត្រង់ទៅកាន់បណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ និង នៅបណ្តាប្រទេសនៅប៉ែកអឺរ៉ុបនោះគឺវាកាន់តែធ្វើឱ្យវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាកាន់តែមានការរីកចម្រើនបន្ថែមទៀត ។ ហើយភ្ញៀវទេសចរអន្តរជាតិនឹងមកលេងប្រទេសកម្ពុជាកាន់តែច្រើន ដែលនេះ ជាការបង្ហាញនូវសក្តានុពលរបស់កម្ពុជាក្នុងការទាក់ទាញភ្ញៀវទេសចរបរទេស ៕ប្រភពប៖ ប្រជាប្រិយ