ភ្នំពេញៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០មិថុនា ឆ្នាំ២០១៩នេះ នឹងធ្វើការប្រកាសសាលក្រមផ្ដន្ទាទោសចំប៉ីខ្មៅដែលពាក់ព័ន្ធបទល្មើសញុះញង់អោយមានកាតរើសអើង និងបទជេរប្រមាថជាសាធារណៈ។
ជនជាប់ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់អោយមានការរើសអើង និងបទជេរប្តាតមាថជាសាធារណៈ តាមមាត្រា៤៩៦នៃក្រមព្រហ្មទ័ណ្ឌ ហើយចៅក្រមចេញដីកាសើបសួរបានសម្រេចចេញដីកាឃុំខ្លួននៅយប់ថ្ងៃទី០៦កុម្ភៈ ឆ្ដោនាំ២០១៩។
ជនជាប់ចោទនៅក្នុងសវនាការបានសារភាពកំហុសថាខ្លួនគេពិតជាបានជេរត្មះតិដៀលដូចនៅក្នុងវីដេអូរឃ្លីបយ៉ាងដូច្នេះមែន ដោយសារខឹងសម្បានិងយុវជន៣នាក់ជិៈម៉ូតូមកខោកក្បាលរបស់គេដោយមិនដឹងមូលហេតុ។ ជាមួយនិងការសារភាពកំហុស ជនត្រូវចោទក៏បានសូមអភ័យទោសសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេសចំពោះកំហុសឆ្គងដែលកើតឡើងនោះ។
ដោយសារជនត្រូវចោទបានសារភាពកំហុស មិនមានឧបសគ្គស្មុគ្រស្មាញដល់នីតិវិធីតុលាការ ចៅក្រមជំនុំជំរះ លោក ម៉ៅ ស៊ីណា ក៏បានសម្រេចលើកពេលទៅប្រកាសសាលក្រមរឿងក្ដីនេះនៅថ្ងៃទី ២០មិថុនា ឆ្នាំ២០១៩នេះ។
យិន ហេង ហៅចំប៉ីខ្មៅត្រូវបាននគរបាលចាប់ខ្លួន កាលពីល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩នៅ ហាងកាហ្វេ មួយកន្លែងក្នុងទឹកដីខណ្ឌដូនពេញ ហើយបានបញ្ជូនមកកាន់តុលាការនៅថ្ងៃទី ០៦កុម្ភៈ៕