បុរសម្នាក់ស្រវឹងស្រា ជិះម៉ូតូ MSX ធ្លាក់ចូលប្រឡាយឈ្លក់ទឹកស្លាប់ នៅស្រុកព្រៃកប្បាស

0
298

តាកែវ៖ បុរសម្នាក់ស្រវឹងស្រា ជិះម៉ូតូ MSX ធ្លាក់ចូលប្រឡាយឈ្លក់ទឹកស្លាប់ នៅស្រុកព្រៃកប្បាស ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី ០៥ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅប្រឡាយទឹក ក្នុងភូមិព្រៃតាពង ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តកាកែវ ។

សាកសពមានឈ្មោះ សុខ ភាស់ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិកើតហេតុខាងលើ បានបើកបរម៉ូតូម៉ាក MSX ពណ៌ស ពាក់ស្លាកលេខ តាកែវ1P-8758 ជិះចេញពីកន្លែងផឹកស៊ីមួយកន្លែង ពេលកំពុងធ្វើដំណើរបានជ្រុល ធ្លាក់ គ្រលុកបណ្ដាលឲ្យខ្ទាត់ចូលប្រឡាយទឹកស្លាប់នៅនិងកន្លែងកើតហេតុតែម្ដង។

សមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីធ្វើកោសល្យ វិច្ចយ័រួចបានសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here