អ្នករកស៊ីទិញដីគួរប្រុងប្រយ័ត្ន នឹងយល់ដឹងឲ្យច្បាស់ ព្រោះថា…..

0
711

អ្នកទិញដី ឬផ្ទះភាគច្រើនណាស់ដែលមុននឹងគាត់សម្រេចចិត្តទិញគាត់តែងតែមើលលើប្លង់ ថាតើដី ឬផ្ទះ ដែលគាត់​ចង់​ទិញនោះមានប្លង់រឹង ឬអត់? ក៏ប៉ុន្តែនៅត្រង់ចំណុចនេះ ក៏ជាចំណុចមួយគ្រោះ ថ្នាក់ផង ដែរ។​

បើយោងតាមលោក ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​ អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​​ បានឱ្យ​ដឹងផង​ដែរថា​ដើម្បី​បញ្ចៀស​ហា​នី​ភ័យ​នៃ​ការ​វិនិយោគ​នៅក្នុង​វិស័យអចលនទ្រព្យ អ្នក​វិនិយោគ​ត្រូវ​មានការ​ពិនិត្យ​ទៅលើ​ឯកសារ​ពាក់​ព័ន្ធ​ជាច្រើន​ ជាពិសេស​គឺ​ឯកសារ​សម្គាល់​កម្មសិទ្ធិ​ ដែលគេ​ហៅថា​ «ប្លង់​»។

ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​ ឬប្លង់​មាន​ច្រើន​ប្រភេទ​ ហើយ​សុពលភាព​នៃ​ការ​ប្រើ​ប្រាស់​ក៏​ត្រូវ​បាន​បែងចែក​ទៅ​តា​មតំ​ណា​ក់​កាល​ និង​ពេលវេលា​ផង​ដែរ​ ។​  បច្ចុប្បន្ន​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​ មានការ​ប្រើប្រាស់​ប្លង់​ជាច្រើន​ប្រភេទ​ ដែល​មិន​តិច​ជាង៧នោះ​ឡើយ​។ ដូច្នេះអ្នក​ដែល​វិនិយោគ​ ឬអ្នកទិញ​អចលនទ្រព្យ​ ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ ទៅលើ​ការ​កាត់​ប្លង់​រឹង​ដែល​ជា​ប្លង់​ទទួលស្គាល់​ដោយ​ក្រសួង​។

វិធីសាស្ត្រ​មួយទៀត​ ដើម្បី​អាច​ចៀស​ផុត​ពី​ហានិភ័យ​ អ្នកទិញ​ត្រូវតែ​ប្រឹក្សា​ជាមួយ​អ្នកជំនាញ​ច្បាប់​អចលន ទ្រព្យ​ ដើម្បី​សិក្សា​ទៅលើ​ប្រភេទ​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​ ឬប្លង់​ មុន​ពេល​សម្រេចចិត្ត​ទិញ​ ដើម្បី​​ជៀសវៀងជួប​រឿង​វិវាទ​កើតឡើង​ដែល​នាំ​ឱ្យ​ខាតបង់​ផលប្រយោជន៍​។

ហេតុដូចនេះហើយ អ្នកដែលចង់ចូលប្រឡូកនៅក្នុងវិស័យអចលនទ្រព្យ ឬចង់ទិញអចលនទ្រព្យ គួរតែ ប្រយ័ត្នត្រង់​ចំណុចនេះព្រោះថាបើអ្នកចំណាយលុយទិញ ហើយទទួលបានប្លង់ ដែលរកជាការមិនបាន នោះមានន័យថាអ្នកចំណាយ​លុយហើយតែមិនបានរបស់បានតែក្រដាសតែមិនបានដី៕ ប្រភព Business Cambodai

LEAVE A REPLY

Please enter your comment!
Please enter your name here