សហព័ន្ធកីឡា ប្រកាសបើកការប្រកួតកីឡាអុកត្រង្គជើងឯកថ្នាក់ជាតិ ប្រចាំ២០១៩

0
693

សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានប្រកាសបើកការប្រកួត កីឡាអុកចត្រង្គជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃព្រហត្បតិ៍ទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈ កម្មាធិការជាតិអូឡាំពិកម្ពុជា មានប្រសាសន៍ថា ប្រភេទកីឡាអុក ចត្រង្គតែងតែរៀបចំការប្រកួតជាច្រើនលើកក្នុង១ឆ្នាំៗ ប៉ុន្តែការប្រកួត ជើងឯកថ្នាក់ជាតិនេះត្រូវបានរៀបចំតែម្តងក្នុង១ឆ្នាំ ដែលជើងឯកនេះគឺជាការប្រកួត វាស់ស្ទង់កម្រិត បច្ចេកទេសខ្ពស់បំផុតរបស់កីឡាករ កីឡាការិនី និងជាការប្រកាសស្វែងរកកីឡាករនៅទូទាំងប្រទេស ហើយឆ្លងកាត់ការប្រកួតជើងឯកនេះនឹងត្រូវជ្រើសរើសកីឡាករជាប់សម្រាប់ចូលរួមក្នុងការប្រមូលផ្តុំក្រុមជម្រើសជាតិ។

ឯកឧត្តមបញ្ជាក់ទៀតថា បច្ចុប្បន្នសហព័ន្ធអុកចត្រង្គមិនទាន់មានមានកីឡាការិនីនៅឡើយទេ ហើយសហព័ន្ធគួរគប្បីលើកទឹកចិត្តប្រមែលប្រមូលបំផុស្មារតី ឲ្យមានការចូលរួមពីកី ឡាការិនីនៅទូទាំង ប្រទេស តាមប្រពៃណីទំនៀមទម្លាប់ពីដើមមក អ្នកចេះលេងអុកចត្រង្គ មានទាំងបុរស និងនារី ដូច្នេះ ហើយឯកឧត្តមស្នើឲ្យសហព័ន្ធជំនាញកីឡាប្រពៃណីវប្បធម៌មួយនេះលើកទឹកចិត្ត ឲ្យមានអ្នកលេងផ្នែកនារី ដើម្បីគោលដៅស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ ដោយមានទាំងផ្នែកបុរស និងនារី។ ការធ្វើបែបនេះគឺម្ចាស់ផ្ទះកម្ពុជាយើងមានប្រៀបកាន់តែខ្លាំង ក្នុងការឈានទៅប្រជែងមេដាយ។

ឯកឧត្តម វ៉ាត់ ចំរើន បានពិភាក្សា និងផ្តល់ពត៌មានជូនដល់លោក គុជ គឹមឡុង ប្រធាន សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ស្តីពីគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ហៅកាត់ CAMSOK ចាប់ពី ពេលនេះត ទៅរៀបចំកញ្ចប់ ថវិកាសម្រាប់ការអភិវឌ្ឍប្រភេទកីឡាប្រពៃណីខ្មែរចំនួន៣ គីអុកចត្រង្គ គុនល្បុក្កតោ និងប្រដាល់គុនខ្មែរ ដើម្បីគោលដៅស៊ីហ្គេម ឆ្នាំ២០២៣។ ផែនការអភិវឌ្ឍនេះរួម មានការបណ្តុះបណ្តាលបន្ថែម រៀបចំបទបញ្ជា ការប្រកួតឲ្យមានលក្ខណៈជារួមទូទាំងប្រទេស ដែលបទបញ្ជានេះនឹងត្រូវដាក់ឲ្យបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ានគោរពតាម។ នៅក្នុងឆ្នាំ២០១៩នេះ NOCC បានទាក់ទង៣ប្រទេស គឺឡាវ វៀតណាម និងហ្វីលីពីន ដែលសន្យាចូលរួមប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ សម្រាប់ប្រភេទកីឡាអុកចង្រ្គ ហើយកម្ពុជានឹង ត្រូវទៅបង្រៀន ពីការលេងក្បួនច្បាប់របស់ខ្លួន។

លោក ក្រួច ចន្ថារិទ្ធ អនុប្រធានគណៈកម្មការ រៀបចំការ ប្រកួតគូសបញ្ជាក់ថា ជើងឯកថ្នាក់ជាតិឆ្នាំនេះ មាន កីឡាករចូលរួមចំនួន៤៨នាក់ ក្នុងនោះមាន កីឡាកា រិនីម្នាក់ មកពី១៤ក្លឹបទូទាំងប្រទេសដោយចែក ចេញ ជា ៨ពូល ក្នុង១ពូលៗមាន៦នាក់ ហើយកីឡាករ ដែលខ្លាំងៗ២នាក់ ក្នុង១ពូលៗនឹងត្រូវឡើង ទៅប្រកួត ជាបន្តបន្ទាប់រហូតដល់រកឃើញកីឡាករជ័យលាភី។ ក្នុងចំណោមនេះ សហព័ន្ធនឹងសម្រិត សម្រាំងរកកីឡា ករល្អៗ ចំនួន១៥នាក់ សម្រាប់ការប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិ ឆ្នាំ២០២០ តាមរយៈការស្នើ សុំការប្រមូល ផ្តុំពីក្រសួងអប់រំយុវជន និងកីឡា ដើម្បីទទួលកញ្ចប់ ថវិកាសម្រាប់ ការអភិវឌ្ឍវិស័យកីឡាជំនាញមួយនេះ៕ ដោយ ភាព

LEAVE A REPLY

Please enter your comment!
Please enter your name here