ភ្នំពេញ៖ ដើម្បីសោភ័នភាពទីក្រុង និងសណ្តាប់ធ្នាប់សាធារណៈក្នុងរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាឲ្យអភិបាលខណ្ឌទាំអស់ចុះត្រួតពិនិត្យក្នុង មូល ដ្ឋានរបស់ខ្លួនអោយបានញឹកញាប់ ពីបញ្ហា អណាម័យ សណ្តាបធ្នាប់សាធារណៈ ផ្លាក់យីហោបរទេសដែលពុំមានអក្សរខ្មែរ ខុសអក្ខរាវុរុទ្ធត្រូវរុសរើចេញ បញ្ហា គ្រឿងញៀន និងជាពិសេស ល្បែងស៊ីសងជាដើម ត្រូវតែទប់ស្កាត់ និង បង្ក្រាប់ឲ្យខាងតែបាន ហើយនិងមិនឲ្យមន្ត្រីណាម្នាក់នៅពីក្រោយរឿងនេះឡើយ ។
ថ្លែងក្នុងពិធីប្រកាស ស្តីពីការបង្កើត និងដាក់អោយតំណើរការរដ្ឋបាលខណ្ឌ បឹងកេងកងថ្មី នៅរសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាអោយអភិបាល ខណ្ឌទាំងអស់យកចិត្តទុកដាក់ទៅលើបញ្ហាសណ្តាប់ធ្នាប់សាធារណៈ បងកកភាពអណាធិប្បតេយ្យជាពិសេសបញ្ហា លើក ស្លាកយីហោ ប៉ានណូ ដែលរំលោភចិញ្ចើម ផ្លូវសាធារណៈ និងបញ្ហាស្លាកយីហោ ប៉ានណូ បរទេសណាដែលពុំមានអក្ស រខ្មែរ និងខុសអក្ខរាវិរុទ្ធ និងគ្មានខ្លឹមសារ ដែលត្រូវតែ ធ្វើការ រុសរើ និងទប់ស្កាត់កុំអោយបញ្ហាទាំងអស់នេះកើតមានឡើងតទៅទៀត ។
ឯកឧត្តមបានបញ្ចាក់ទៀតថា បើម្ចាស់អាជីវកម្មណា រឹងទទឹងនៅតែមិនស្តាប់តាមការណែនាំ របស់អាជ្ញាធរទេនោះ ម្ចាស់អាជីវកម្មនោះប្រឈមការផាក់ពិន័យ និងមានទោសទាន់ទៀតផង។
ហើយអភិបាលរាជធានី បានបញ្ជាអោយប្រធានមន្ទីពាណិជ្ជកម្មរាជធានីភ្នំពេញ ត្រូវពិនិត្យទៅលើច្បាប់ ហើយត្រូវធ្វើការរឿងនេះអោយបានស៊ីជម្រូវ។
ជាមួយគ្នានោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំអោយ អភិបាលខណ្ឌចុះពិនិត្យមើលមូលដ្ឋាន អំពីញ្ហា អណាម័យ សណ្តាប់ធ្នាប់សាធារណៈ និងជាពិសេស ល្បែងស៊ីសង់ខុសច្បាប់ ហើយក្នុងករណីនេះ ឯកឧត្តមបានបញ្ចាក់យ៉ាដាច់ខាត់ចំពោះ មន្ត្រីណាទទួលសំណូករបស់ជនខិលខូចមួយចំនួន ដើម្បីបើកឱកាសឲ្យមានសកម្មភាពប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ ខ្លួន និងអោយបញ្ឈប់ជាបន្ទាន់ បើពុំដូច្នេះទេនឹងត្រូវវះកាត់អស់បុណ្យសក្តិជាមិនខាន។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញក៏បានចាត់ទុកថា ការទទួល សំណូកពីជនល្មើសទំាងនោះគឺជាទង្វើរខុសច្បាប់ដែលមិនអាចលើកលែងអោយបានឡើយ។
សូមបញ្ជាក់ថា ខណ្ឌបឹងកេងកងត្រូវបានបង្កើតឡើងតាម អនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៨ខែមករា ឆ្នាំ២០១៩នេះ ដោយបំបែកចេញពីខណ្ឌចំការមន ក្នុងនោះមានសង្កាត់ចំនួន៧ គឺសង្កាត់បឹងកេងកង១ បឹងកេងកង២ បឹងកេង៣ អូឡាំពិក ទំនប់ទឹក ទួលស្វាយព្រៃទី១ និងសង្កាត់ទួលស្វាយព្រៃទី២៕