ជំរឿនថ្ងៃទី២ មន្ត្រីរដ្ឋបាលរាជធានី ចុះធ្វើជំរឿនភូមិគ្រឹះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន

0
385

(ភ្នំពេញ) នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានី ភ្នំពេញតំណាង ដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង និងក្រុមការងារ បានដឹកនាំមន្ត្រីជំនាញចុះ ធ្វើជំរឿនស្ថិតិនៅភូមិគ្រឹះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិកម្ពុជា។

 

សូមបញ្ជាក់ដែរថា នេះជាថ្ងៃទី២ហើយក្នុងរយៈពេល១០ថ្ងៃសំរាប់ការធ្វើជំរឿនទូទៅប្រជាជន នៅទូទាំង ប្រទេស ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ០៣ម្សិលមិញហើយនិងត្រូវបញ្ចប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ ។ នេះជាការធ្វើជំរឿន លើកទី៣ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលជាទូទៅធ្វើឡើរៀងរាល់ ១០ ឆ្នាំម្ដងដើម្បីទទួល បាននូវទិន្នន័យប្រជាពលរដ្ឋជាក់លាក់ សម្រាប់ ប្រើប្រាស់ រៀបចំតាក់តែងគោល នយោបាយ ឲ្យបានត្រឹមត្រូវ និងដើម្បីធ្វើជាសូចនាករ ក្នុងការតាមដាន ត្រួតពិនិត្យ ផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាតិ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយ ចីរភាព របស់កម្ពុជា ២០១៦ -២០៣០ដោយមិនទុកឲ្យនរណាម្នាក់ឯកោឡើយ។

គួរបញ្ជាក់ថា៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុង ពិធីបើក ការដ្ឋាន សាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នាព្រឹកថ្ងៃទី០៤ មិនានេះថា៖ ការធ្វើជំរឿនពិតជាមានសារសំខាន់ ណាស់ដើម្បី កម្ពុជាមាន តួរលេខចំនួន នៃប្រជាជនពិតប្រាកដនាពេលបច្ចុប្បន្ន ។សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តី នៃកម្ពុជាបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមសហការផ្ដល់ព័ត៌មានពិតដល់មន្រ្តីជំរឿន៕

LEAVE A REPLY

Please enter your comment!
Please enter your name here