បុរសជនជាតិបរទេសម្នាក់ ដេកស្លាប់ក្នុងបន្ទប់​ផ្ទះជួល នៅភ្នំពេញ

0
296

ភ្នំពេញ៖ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៣ ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃចន្ធ ទី៤ ខែមីនា ឆ្នាំ២០១៩ បុរសជនជាតិបរទេសម្នាក់ ដេកស្លាប់ក្នុងបន្ទប់​ផ្ទះជួល លេខ ៣៦E1z ផ្លូវ១០៨ ភូមិ០៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយត្រូវបានគេប្រទះឃើញ ។ សព ឈ្មោះ Jean Marie Engineer ជនជាតិ ម៉ូរិតទូស (Mauritius)ភេទ ប្រុស អាយុ៥១ឆ្នាំ មុខរបរ បុគ្គលិកទេសចរណ៍កាន់លិខិតឆ្លងដែនលេខ 1419917។

លទ្ធផលតាមការពិនិត្យការិយាល័យ ជំនាញបច្ចេកទេសបានបញ្ជាក់ថា សពជនរងគ្រោះស្លាប់ដោយសារ គាំងបេះដូង(បណ្ដាលមក ពីប្រើប្រាស់សារធាតុញៀន ប្រភេទ ម៉ុកហ្វិន)។

ក្នុងបន្ទប់ជួលសព សមត្ថកិច្ចបានរកឃើញ ប៉ាស្ពរ័២ក្បាល (ចាស់) ទូរស័ព្ទ IPhone 6 មួយគ្រឿង កាត ATM ៤សន្លឹក/ សៀវភៅធនាគារ១ក្បាល ការបូបលុយ១ និងលុយដូលារ ៩$ និងសម្ភារៈ​មួយចំនួន និងខោអាវ ហើយ​បានប្រគល់ឲ្យ​ការយាល័យអន្តោប្រវេសន៍ក្រុង រក្សាទុក។ ខាងជំនាញ បច្ចេកទេស បានដឹកសាកសព យកទៅតម្កល់នៅសាលតម្កល់ពស ពេទ្យរុស្សី៕

ប្រភព៖ Heng Ly

LEAVE A REPLY

Please enter your comment!
Please enter your name here