ក្មេងប្រុស០២នាក់នាំគ្នាទៅលេងស្រះទឹកខាងកើតភូមិ ក៍រអិលជើងចូលដល់កន្លែងជ្រៅលង់ទឹកស្លាប់ម្នាក់

0
308

(កណ្តាល)៖ ក្មេងប្រុស០២នាក់នាំគ្នាទៅលេងស្រះទឹកខាងកើតភូមិ ក៍រអិលជើងចូលដល់កន្លែងជ្រៅលង់ទឹកស្លាប់ម្នាក់ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីនៅវេលាម៉ោងប្រហែល ១៤ៈ២០នាទី
ថ្ងៃ‌ទី០៣ខែមិនាឆ្នាំ២០១៩ នៅចំណុចស្រះទឹកខាងកើតភូមិប្រហែល១០០ម៉ែត្រស្ថិតនៅភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមកលេងអ៊ុំ តាំងពីថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៩ ដែលជួលបន្ទប់ផ្ទះរបស់ខ្លួននៅ ។ រហូតដល់ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៩ ប្រហែលម៉ោង ៨ៈ៣០នាទីជនរងគ្រោះបានទៅហៅខ្ញុំប្រាប់ថា អ៊ុំស្រី ឲ្យពូឯងទៅជួយបេះត្រកួន នៅប្រឡាយ ខាងជើងផ្ទះមកឲ្យគាត់ ពេលនោះយើងទាំងពីរនាក់ក៏នាំគ្នាបេះត្រកួនមកឲ្យគាត់ហើយ ខ្ញុំដើរមកមុជទឹកស្រះខាងកើតភូមិប្រហែល១០០ម៉ែត្រ ពេលនោះជនរងគ្រោះបានដើរតាម ពីក្រោយ មកដល់ស្រះទឹកគាត់ក៏ចុះមុជទឹក ហើយបានប្រាប់ជនរងគ្រោះថា ឯងកុំមុជ ប្រយ័ត្ន លង់ទឹក ព្រោះឯងអត់ចេះហែលទឹកទេ ពេលនោះគាត់ក៏ចុះមុជទឹកទៅ ស្រាប់តែងើបមកវិញអត់ឃើញជនរងគ្រោះ ឃើញតែខោខ្លីនៅមាត់ស្រះ រួចគាត់បានដើរទៅសួរអ៊ុំស្រីជនរងគ្រោះថាមានឃើញអាស្សាអត់ ពេលនោះក៏នាំ គ្នារត់មកស្រះទឹក ហើយចុះរៀវរកជនរងគ្រោះក្នុងស្រះទឹកនោះ ហើយឪពុកម្តាយបានជួលខាងជំនាញចាមដាក់ម៉ាស៉ីនរុករក បានឃើញជនរងគ្រោះក៏ស្រង់ឡើងមកឃើញថាស្លាប់បាត់ទៅហើយ។

ជនរងគ្រោះ‌ឈ្មោះ ហ៊ាន រូស្សា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ(កូនសិស្ស) ស្ថិតនៅភូមិតាងួន សង្កាត់តាកាប ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ។

ក្រោយមកសមត្ថកិច្ចនគរបាលផ្នែកពិនិត្យ វិភាគកន្លែងកើតហេតុស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើតហេតុ ដោយមានចូលរួមពីនគរបាលប៉ុស្តិ៍រដ្ឋបាល លោកក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិ នឹងឪពុកម្តាយ បងប្អូននៃសព បានធ្វើការពិនិត្យ លើជនរងគ្រោះ ឃើញថាគ្មានស្លាកស្នាមអ្វីទេជនរងគ្រោះស្លាប់ដោយសារលង់ទឹក។ បច្ចុប្បន្នសាកសពបានប្រគល់ជូន ក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here