ចំនួនអ្នកស្លាប់កើនដល់ ២១នាក់ ខណៈសពពេលនេះមានភាពស្អុយហើយ

0
1579

ក្រុមប្រតិបត្តិការសង្គ្រោះជនរងគ្រោះដែលអគារសំណង់រលំសង្កត់លើ បានឲ្យដឹងថា គិតត្រឹមម៉ោង ១២ម៉ ៥០នាទីរំលងអាធ្រាត្រថ្ងៃទី២៤ ខែមិថុនាឆ្នាំ ២០១៩នេះ ចំនួនអ្នកស្លាប់កើនដល់ ២១នាក់ និងអ្នករបួស២៤នាក់ ក្រោយក្រុមសង្គ្រោះបានរកឃើញសាកសពបុរសម្នាក់ទៀតនៅក្នុងគំនរបាក់បែកនៃអគារ។

តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះបានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៤៥រូបក្នុងនោះស្លាប់ចំនួន ២១នាក់ ស្រី ៤ នាក់ហើយអ្នករងរបួសចំនួន២៤រូបស្រី ២ នាក់។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្សដែលសង្ស័យថាអាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here