សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យដោយផ្ទាល់មើលទីតាំងអគារបាក់រលំនៅក្រុងព្រះសីហនុ ដើម្បី…..

0
1255

ភ្នំពេញ៖ នៅយប់ឆ្លងចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន អញ្ជើញចុះពិនិត្យមើលទីតាំងអគារបាក់រលំដោយផ្ទាល់ និងដឹកនាំក្រុមការងាររុករកជួយសង្រ្គោះជនរ ងគ្រោះនៅក្នុងគំនរអគារបាក់រលំ ក្នុងក្រុងព្រះសីហនុ។

ក្រុមប្រតិបត្តិការសង្គ្រោះជនរងគ្រោះ ដែលអគារសំណង់រលំសង្កត់លើបានឲ្យដឹងថា គិតត្រឹមម៉ោង ២៣៖០០នាទីយប់ថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០១៩នេះ ចំនួនអ្នកស្លាប់កើនដល់២១នាក់ និងអ្នករបួស២៤នាក់ ក្រោយក្រុមសង្គ្រោះបានរកឃើញសាកសព២នាក់ទៀត នៅក្នុងគំនរបាក់បែកនៃអគារ។

ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមុនស្ស ដែលសង្ស័យថា អាចមាននៅក្នុង គំនរអគារដួលរលំនេះ បន្តទៀត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here