Facebook ដាក់ពាក្យបណ្តឹងទៅតុលាការសហព័ន្ធអាមេរិកប្រឆាំងនឹងក្រុមហ៊ុនចំនួន ០៤ និងបុគ្គល ០៣នាក់ក្នុងប្រទេសចិន

0
278

(វ៉ាស៊ីនតោន) ក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook បានឱ្យដឹងថា ខ្លួនបានដាក់ពាក្យ​បណ្តឹងទៅ​កាន់តុលាការ​​សហព័ន្ធ​អាមេរិក ប្រឆាំងនឹង​ក្រុមហ៊ុនចំនួន ០៤ និងបុគ្គល ០៣នាក់ មានមូលដ្ឋាននៅ​ក្នុងប្រទេស​ចិន ពីបទផ្សព្វផ្សាយ​ការលក់គណនី likes និង followers ក្លែងក្លាយ។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍​ចេញផ្សាយ​លើ blog របស់ខ្លួន ក្រុមហ៊ុន Facebook បានបញ្ជាក់​ទៀតថា ក្រុមហ៊ុន និងបុគ្គលទាំងឡាយដែលត្រូវបាន​ចោទប្រកាន់ខាងលើ ក៏បានធ្វើសកម្មភាព​ផ្សព្វផ្សាយការលក់​គណនី likes និង followers ក្លែងក្លាយនៅ​លើបណ្ដាញ​ទំនាក់ទំនងសង្គម​ដទៃទៀតដែរ ក្នុងនោះរួមមាន​ទាំង Amazon, Apple, Google, LinkedIn និង Twitter ជាដើម។

គួរបញ្ជាក់ថា បើតាមក្រុមហ៊ុន Facebook ពាក្យបណ្ដឹង​នៅពេលនេះគឺជាការចាត់វិធានការ​មួយ ក្នុងការការពារអ្នក​ប្រើប្រាស់ និងគោលការណ៍​របស់ក្រុមហ៊ុន ក៏ដូចជាពង្រឹងច្បាប់​កម្មសិទ្ធិបញ្ញា ខណៈដែល​បញ្ហាបែក​ធ្លាយព័ត៌មាន​​សម្ងាត់របស់​អ្នកប្រើប្រាស់ ដូចដែលសារព័ត៌មានបាន​ចេញផ្សាយ​កន្លងមក ក៏ហាក់​មិនទាន់​មានចំណាត់ការ​ណាមួយ​ ប្រកបដោយប្រសិទ្ធភាព​ខ្ពស់នៅ​ឡើយដែរ ពីសំណាក់បណ្តាញ​សង្គមដ៏​ពេញនិយម​បំផុតលើ​លោកមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here