ស្ពានជ្រោយចង្វារជួសជុសរួចស្រស់ស្អាតជាងមុន ហើយ នឹងដាក់ឲ្យដំណើរការជាបណ្តោះអាសន្នមុនបុណ្យចូលឆ្នាំខ្មែរនេះហើយ

0
652

(ភ្នំពេញ) ស្ពានជ្រោយចង្វារទី១ ដែលមានអាយុកាលជាច្រើនឆ្នាំហើយ ខណៈមានស្ពានជ្រោយចង្វារទី២ មិត្តភាពចិន ស្ពានជ្រោយចង្វារទី១ បានធ្វើការជុសជួល និងស្ថាបនាឡើងវិញ ហើយក៏រឹងមាំជាងមុន និងថែមមានសោភ័ណភាពស្រស់ស្អាត។

តាមកាបញ្ជាក់ពី ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសដំណឹង ជាសារធារណៈ នៅថ្ងៃពុធ ០៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម តូច ចាន់កុសលរដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះត្រួតពិនិត្យវឌ្ឍនភាពការងារនៃគម្រោងស្តារឡើងវិញគឺស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ឬ ស្ពានជ្រោយចង្វារទី១)ដើម្បីធានាថាស្ពាននេះអាចដាក់ឱ្យសាធារណៈជនប្រើប្រាស់បានមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ។

ជាលទ្ធផលគម្រោងនេះប្រព្រឹត្តទៅយ៉ាងរលូន ដោយសម្រេចបាន៩៧%លឿនជាងការគ្រោងទុក ចំនួន១១%ហើយក្រសួងរួមជាមួយក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន ប្តេជ្ញាចិត្ត បញ្ចប់ការងារដែលនៅសេសសល់ ដើម្បីដាក់ស្ពាននេះឱ្យ ដំណើរការក្នុងគោលបំណង សម្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ៕

ដោយ តារារ៉ាយ

LEAVE A REPLY

Please enter your comment!
Please enter your name here