ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យសមាគមគ្រូបង្រៀនឯករាជ្យ ជួបជុំតវ៉ាទាមទារដោះលែងលោក កឹម សុខា

0
400

ភ្នំពេញ៖  ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យសមាជិក សមាគមគ្រូ បង្រៀន ឯករាជ្យជួបជុំគ្នាតវ៉ាទាមទារដោះលែងលោក កឹម សុខា នៅមុខសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះឡើយ។

ក្នុងលិខិតឆ្លើយតបសំណើរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ការពុំអនុញ្ញាតនេះ ដោយសារ តែសកម្មភាព នេះប្រឆាំង នឹងសាលដីការរបស់តុលាការកំពូល និងរំលោភសមត្ថកិច្ចរបស់ស្ថាប័នតុលាការ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ទៀតថា ក្នុងករណីមានការរឹងទទឹង បន្តជួបជុំបំពាន លើសេច ក្តីសម្រេច របស់សាលារាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់ ហើយអ្នក ដឹកនាំការ ជួបជុំនេះ ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន។

សូមបញ្ជាក់ថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលមានលោក រ៉ុង ឈុន ជាទីប្រឹក្សាសមាគម លោកស្រី អ៊ុក ឆាយ៉ាវី ជាប្រធាន និងលោក ឡុង រីម ជាសមាជិកគណៈកម្មាធិការនាយក នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ បានដាក់លិខិតទៅកាន់អភិបាលរាជធានីភ្នំពេញ ដោយជូនដំណឹង អំពីការប្រមូល ផ្តុំសម្តែងមតិ ដើម្បីទាមទារឱ្យតុលាការដោះលែងលោក កឹម សុខា។

ក្នុងលិខិតជូនដំណឹងទៅអភិបាលរាជធានីភ្នំពេញនេះ សមាគមបានបញ្ជាក់ថា ការជួបជុំរបស់ពួក គេមិន ត្រឹមតែទាមទារឱ្យដោះលែងលោក កឹម សុខា នោះទេ ពួកគេក៏ទាមទារឱ្យលើកលែងទោសទណ្ឌិត សម រង្ស៉ី ផងដែរ៕

ដក់ស្រង់ពីFreshnews កែសម្រួលដោយ NCNDaily

LEAVE A REPLY

Please enter your comment!
Please enter your name here