(ភ្នំពេញ) ឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ ត្រូវចុះទៅដល់កន្លែង ស្នាក់នៅរបស់កម្មករ កម្មការិនី ដើម្បីពិនិត្យមើលពីតម្រូវការជាក់ស្តែងដូចជា ទឹក ភ្លើង និងសំរាមជាដើម។ការណែនាំបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើង ក្នុងឱកាសដែល លោក ចុះជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនី ចំនួន៧០៩
នាក់ នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ៤ រោច ខែមាឃ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា៖ បងប្អូនកម្មករ កម្មការិនីយើងមានឪពុកម្នាក់ ប្រកបដោយព្រហ្ម វិហារធម៌ គឺសម្តេចតេជោហ៊ុន សែន ដែលសម្តេចតែងតែបានគិតគូរសុខទុក្ខនិងបំពេញតម្រូវការជូន បងប្អូនកម្មករ-កម្មការិនីយើង គ្រប់ពេលវេលាតាមរយៈកញ្ចប់អត្ថ ប្រយោជន៍ទាំង៩ចំណុច ធ្វើឱ្យកម្មករ-កម្មការិនីយើង ទទួលបានផលប្រយោជន៍រួមទាំងប្រាក់ បៀវត្សរ៍បានសមរម្យទៀតផង។
ឯកឧត្តម ឃួង ស្រេង បានណែនាំឲ្យកម្មករ កម្មការិនី ទាំង ៧០៩ នាក់ កុំជឿងតាមពាក្យ កុំជឿតាមពាក្យញុះញង់ ឬ មេខ្យល់ ដែលមកបោកប្រាស់បងប្អូន ឲ្យទៅធ្វើបាតុកម្មនៅមុខរោងចក្ររបស់បងប្អូនដែលជាឆ្នាំងបាយរបស់បងប្អូនដូច្នេះបងប្អូនត្រូវយល់ឲ្យបានច្បាស់មុននឹងសម្រេចចិត្តទៅធ្វើអ្វីមួយ។ បងប្អូនត្រូវយល់ថាបងប្អូនមានការងារធ្វើមាន រោងចក្រធ្វើក៏ដោយសារតែគណបក្សប្រជាជនកម្ពុជាជួយកសាង និងការពារសន្តិភាពសុខសន្តិភាពជូនបងប្អូនជូនប្រទេសជាតិទាំងមូល និងជួយរកការងារឲ្យបងប្អូន បានធ្វើរហូតមកដល់សព្វថ្ងៃនេះ ។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា៖ កន្លងមកតាមរយៈការទទួលជួបសំណេះ សំណាលរបស់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងតែបានប្រកាសអំពីគោល នយោបាយ របស់រាជរដ្ឋាភិបាល គោលនយោបាយជាតិគាំពារសង្គម ចំពោះបងប្អូនកម្មករ និយោជិត។ ដោយនៅឆ្នាំ២០១៩នេះ អ្វីដែលសម្តេចតេជោប្រកាសជូនបងប្អូនកម្មករនិយោជិត ដោយមានប្រាក់ឈ្នួល ប្រចាំខែ១៨២ដុល្លារ ព្រមទាំងបើក២ដងក្នុងមួយខែ។ ការពិនិត្យ សុខភាព ព្យាបាលជំងឺនៅមន្ទីរ ពេទ្យរដ្ឋដោយឥតបង់ថ្លៃ ដោយគ្រាន់តែប្រើប័ណ្ណ ប.ស.ស។ ចំពោះស្រ្តីសម្រាលកូនត្រូវឈប់សម្រាក៣ខែ ទទួលប្រាក់១២០ភាគរយជាដើម។ នាឱកាស នោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បាននាំយកថវិកា របស់សម្តេ ចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅផ្តល់ជូនបងប្អូនកម្មករ កម្មការិនី ទាំង៧០៩ នាក់ ក្នុងម្នាក់ៗទទួលថវិកាចំនួន២ម៉ឺនរៀល។
លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានឱ្យដឹងថា៖ ខណ្ឌដង្កោ មានរោង ចក្រចំនួន៦៨ រោងចក្រ និងសហ គ្រាសចំនួន៩៧ សហគ្រាស មានកម្មករសរុបចំនួន ២៩២១១ នាក់ និងកម្មករស្នាក់នៅផ្ទះជួលមានចំនួន១០៦៧១ នាក់។
លោកបន្ដថា៖ កន្លងមកតាមរយៈនៃការជួបសំណេះ សំណាលរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជននិងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជាមួយបងប្អូនកម្មករនិយោជិតសម្ដេចបានដាក់ចេញនូវគោលនយោបាយជាតិគាំពារសង្គមដោយបានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់បងប្អូនកម្មករកម្មការិនី ។ ឱ្យបងប្អូនកម្មករកម្មការិនីបានយល់កាន់តែជ្រួតជ្រាបច្បាស់ អំពីអត្ថ ប្រយោជន៍នានាដែលសម្ដេចតេជោបានផ្តល់ជូនក្រុមការងារគណៈចលនាអក្សជាតិខណ្ឌបានចុះដល់បន្ទប់ជួលដើម្បីផ្សព្វផ្សាយបន្ថែមអំពីខ្លឹមសារសំខាន់សំខាន់ពាក់ព័ន្ធនឹងអត្ថប្រយោជន៍របស់កម្មករនិយោជិតរួមទាំងបានចិញ្ចឹមចលនាជាប្រចាំដល់បងប្អូនធ្វើឲ្យអារម្មណ៍បងប្អូនកម្មករកម្មការិនីមានភាពកក់ក្ដៅ និងបង្កើនជំនឿមុតមាំមកលើគណបក្សប្រជាជនកម្ពុជាក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ៕