មុខសញ្ញាជួញដូរថ្នាំញៀន០៣នាក់ត្រូវកម្លាំងនគរបាលជំនាញឃាត់ខ្លួនបានជាបន្តបន្ទាប់នៅកន្លែងផ្សេងគ្នា,,,

0
237

(បាត់ដំបង)៖ បន្ទាប់ពីបានដាក់ការស៊ើបអង្កេតក្នុងករណីជាក់ស្តែងពីបទល្មើសជួញដូរនិងប្រើប្រាស់នូវសារធាតុញៀន ស្រុកបវេល កម្លាំងនគរបាលស្រុកធ្វើការឃាត់ខ្លួនជនសង្ស័យបីនាក់ដោយ មានការសម្របសម្រួលពីលោកនួន សានប្រធានព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តបាត់ ការបង្រ្កាបនេះធ្វើឡើងកាលពីវេលាម៉ោង១៤.០០នាទីថ្ងៃទី ០២ ខែ កុម្ភះ ឆ្នាំ ២០១៩លោក បទល្មើសជាក់ស្តែងស្ថិតនៅចំ​ណុចវាលស្រែក្នុងក្រុមទី២ ភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យ ចំនួន០២នាក់
ទី១-ឈ្មោះ នួន អូរ៉ាល ភេទប្រុស អាយុ ២១ ឆ្នាំរស់នៅភូមិកំពង់ចម្លង ឃុំឈើទាល ស្រុកបាណន់ខេត្តបាត់ដំបង ។
ទី២.ឈ្មោះ លី ប៊នសេង ភេទប្រុសអាយុ២៦ឆ្នាំនៅភូមិខ្សាច់ប៉ូយ សង្កាត់វត្តគ ក្រុង/
ខេត្តបាត់ដំបង ។

វត្ថុតាងរួមមាន:
ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ឬ ( ម៉ាទឹកកក ICE )​ចំនួន 0២ ថង់ ទម្ងន់ ៣៦,០៩ក្រាមនិង
ម៉ូតូ០១គ្រឿងសម្ភារ សម្រាប់ប្រើប្រាស់ពាក់ព័ន្ធ គ្រឿងញៀនមួយចំនួនផ្សេងទៀត ។
យោងតាមការចំលើយសារភាព របស់ជនសង្ស័យម្នាក់ ឈ្មោះ នួន អូរ៉ាល បានឲ្យ
ដឹងថា ខ្លួនជាកូនចៅរបស់មេគេម្នាក់ទៀតជាមេឃ្លោងចែកចាយ ដូច្នេះទើបកម្លាំងនគរបាលស្រុកសុំយោបលសម្របសម្រួលពីលោកនួន សាន្តប្រធានព្រះរាជជ្ញា អមសាលាដំបូងខេត្ត ដើម្បីបន្តធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតឈ្មោះកែវ សារ៉ាត់ ភេទប្រុសអាយុ៣៥ឆ្នាំ ជាមេចែកចាយធំរស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់និងវត្ថុតាង ទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់តាមនីតិវិធី៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here