សុនខមួយក្បាលនេះ ចេះរកសុីចិញ្ចើមជីវិត នឹងម្ចាស់របស់វា រស់ដោយស្រួល ដោយវាធ្វើជាហ្កាយនាំភ្ញៀវដើរមើលប្រាសាទ​បុរាណ យ៉ាងស្ទាត់

0
303

ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមក្រោយពីបានឃើញនូវ សុនខមួយក្បាល ចេះនាំភ្ញៀវដើរមើលប្រាសាទ រកលុយចិញ្ចឹមជីវិត។ យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក Ratha Leang បានឲ្យដឹងថា ៖”គេជាឆ្កែល្អ គេហាក់យល់ចិត្តខ្ញុំ ចេះនាំផ្លូវខ្ញុំដើរមើលប្រាសាទព្រះខ័ន្ធកំពង់ស្វាយ រហូតដល់ចប់កម្មវិធី។ កម្រៃជើងសារពីការខិតខំនេះ គេទទួលបានពីខ្ញុំ 1$ វាមិនច្រើនតែវាមិនតិចពេកនោះដែរ អ្វីដែលពិសេសគឺខ្ញុំមិនហូបសាច់ឆ្កែ សូមឆ្កែឯងរស់នៅដោយសុខ និង ប្រុងប្រយ័ត្នខ្លួនផង ក្នុងពិភពមនុស្សយើងនេះ សាហាវជាងយក្សច្រើនណាស់”។

ក្រោយពីបានឃើញនូវភាពវ័យឆ្លាតរបស់ សុនខមួយក្បាលនេះ ធ្វើឲ្យមហាជនជាច្រើនសម្តែងការកោតសរសើរជាខ្លាំង ហើយក៏មានបងប្អូនមួយចំនួនបានបញ្ចេញមតិថាគួរតែផ្តល់ជានំចំណី ព្រោះសុនខមិនចេះចាយលុយនោះទេ។ ហើយក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួនក៏បាននិយាយថាខ្លួនក៏បានជួប សុនខមួយក្បាលនេះថាវាស្លូតណាស់ ពិសេសវាអាចនាំផ្លូវយើងទៅគ្រប់ទីកន្លែងដែលយើងចង់ទៅ ហាក់ដូចជាដឹងចិត្តមនុស្សអ៊ីចឹង៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here