ភ្លើងប្រចណ្ឌ័ ឡើងកំដៅរាប់ពាន់អង្សា ធ្វើអោយបុរសម្នាក់ទប់ចិត្តលែងបានទាញកាំភ្លើង ​AK47 បាញ់សម្លាប់ប្រពន្ធ រួចហើយបាញ់សំលាប់ខ្លួនឯងជាក្រោយ នៅស្រុកជាំក្សាន្ត

0
295

ខេត្តព្រះវិហា៖ អាពាហ៍ពិពាហ៍ថ្មីថ្មោងទើបតែបាន៥ថ្ងៃ រស់នៅមិនចុះសម្រុងគ្នា ទាស់សម្តី ដោយសារតែភ្លើងប្រច័ណ្ឌ បុរសជាប្តីបានទាញកាំភ្លើង​ អាកាស្វាយបត់ បាញ់សម្លាប់ប្រពន្ធ និងបាញ់ខ្លួនឯងជាក្រោយ ​បង្កការភ្ញាក់ផ្អើល​ នៅ​ម៉ោង៦ល្ងាច ថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០១៩ នៅក្នុងវរះសេនាតូចលេខ៣៩៣ ស្ថិតក្នុងភូមិសាស្ត្រភូមិរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

​ប្រភពព័ត៌មានពីសាច់ញាតិ ដែលសមត្ថកិច្ចទទួលបាន ​ហឹង្សានេះកើតឡើងនោះ ក៏ព្រោះដោយសារតែភ្លើងប្រច័ណ្ឌ ទើបធ្វើឲ្យមានទំនាស់នូវពាក្យ សំដីគ្នាបន្តិចបន្តួច រវាងប្តីប្រពន្ធ​ទើបនឹងរៀបការ បានរយៈពេលតែ ៥ថ្ងៃនេះ ធ្វើឲ្យបុរស ​ជាស្វាមី បានស្ទុះយកកាំភ្លើងម៉ាក់Akស្វាយបត់ បាញ់ទៅលើប្រពន្ធ ដែលមាន ឈ្មោះ អ៊ុយ សុខដុម អាយុ១៦ឆ្នាំ ​ចំនួន២គ្រាប់ ត្រូវចំគល់ថ្គាមខាងស្ដាំ ធ្លាយមកក្បាលខាងក្រោយ ​ស្លាប់ក្នុងថ្លុកឈាម ​ក្រោយមកបុរស ដែលជាជនដៃ​ដល់ ឈ្មោះ វង្យ តុល អាយុ៣២ឆ្នាំ មុខរបជាទាហាន ​ក៏បានបាញ់សម្លា​ប់ខ្លួនឯង តាមក្រោយតែម្តងដែរ។

សមត្ថកិច្ច​ស្រុកជាំក្សាន្ត ក៏បានចុះពិនិត្យនឹងធ្វើកោសល្យវិច្ច័យ លើសាកសពទាំងពីរអ្នកប្តីប្រពន្ធ ដោយសន្និដ្ឋានពិតជាស្លាប់ ដោយសារ ករណីដូចខាងលើនេះពិតប្រាកដមែន ហើយក៏បានប្រគល់សាកសពទាំង ២នាក់ប្តីប្រពន្ធ អោយក្រុមគ្រួសារយក ធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាំងត្រូវបានយកមក រក្សាទុកអធិការដ្ឋាននគរបាល ស្រុកជាំក្សាន្ត ៕

ប្រភព៖ Heng Ly

LEAVE A REPLY

Please enter your comment!
Please enter your name here