នៅថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៩នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីនៃក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ ត្រូវជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ស្នើឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះកុង ការពារ និងទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីសាធារណៈ ដីចំណីឆ្នេរ ដីចំណីដៃសមុទ្រ ស្ទឹង ព្រែក និងផ្លូវទឹកដែលតភ្ជាប់ទៅនឹងសមុទ្រ នៅតំបន់ឆ្នេរសមុទ្រកម្ពុជា ៕