(ភ្នំពេញ) សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងក្រុងតាខ្មៅ ជាមួយស្រុកស្អាង និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយកាត់យកឃុំចំនួន៤ ពីស្រុកស្អាង គឺឃុំស្វាយរលំ ឃុំកោះអន្លង់ចិន ឃុំសិត្បូ ឃុំរការខ្ពស់ និងដីមួយផ្នែកនៃស្រុកកណ្តាលស្ទឹង មកឲ្យក្រុងតាខ្មៅ។
ជាមួយគ្នានេះ ត្រូវប្តូរឃុំទាំង៤ ឲ្យចំណុះឲ្យក្រុងតាខ្មៅ ខេត្តកណ្តាល ទៅជាសង្កាត់ មានដូចខាងក្រោម៖១៖ ឃុំស្វាយរលំ ទៅជា សង្កាត់ស្វាយរលំ
២៖ ឃុំកោះអន្លង់ចិន ទៅជា សង្កាត់កោះអន្លង់ចិន ៣៖ ឃុំសិត្បូ ទៅជា សង្កាត់សិត្បូ ៤៖ ឃុំរកាខ្ពស់ ទៅជា សង្កាត់រកាខ្ពស់៕