ព្រះសីហនុៈ រ៉ឺម៉កម៉ូតូ បត់មិនប្រយត្ន័ ម៉ូតូមកពីក្រោយ បុកពេញទំហឹងបណ្តាលអោយមនុស្សម្នាក់បានស្លាប់និង៣នាក់រងរបួសធ្ងនស្រាលនៅផ្លូវជាតិលេខ៣ ក្នុងស្រុកព្រៃនប់ ករណីនេះបានកើតឡើងកាលពីម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃទី២៩ខែមករា ឆ្នាំ២០១៩ នៅចំនុចផ្លូវជាតិលេខ៣(វាលរេញ-កំពត)ចន្លោះ គីឡូម៉ែត្រ១៩២-១៩៣ស្ថិតក្នុងភូមិទួលឃុំទឹកល្អកស្រុកព្រៃនប់ខេត្តព្រះសីហនុ។
តាមប្រភពសមត្ថកិច្ចបានអោយដឹងថា៖អ្នកដែលស្លាប់មានឈ្មោះ ផេង វិចិត្រ អាយុ១៥ឆ្នាំ សិស្សវិទ្យាល័យហ៊ុនសែនវាលរេញ ជាកូនប្រុស មេបញ្ជាការយោធាផ្នែកសឹករងស្រុកព្រៃនប់ ង្នកបើកបរម៉ូតូ ចំណែកអ្នករបួសទី១.ឈ្មោះ ឆន កន ភេទប្រុសអាយុ១៨ឆ្នាំជាសិស្សនិងជាអ្នករួមដំណើរពីក្រោយរងរបួសធ្ងន់
ទី២.ឈ្មោះ ភឿន មុំ ភេទស្រី ជាអ្នកជិះលើរ៉ឺម៉ក រងរបួសស្រាលនិងទី៣ឈ្មោះ ឡាយ គុយ ភេទស្រីអាយុ៣ខែ ត្រូវជាកូន (ភឿន មុំ) រងរបួសស្រាល ។
សមត្ថកិច្ចបានបន្តរទៀតថា៖មុនកើតហេតុ រ៉ឺម៉កម៉ូតូបើកមកពីវាលរេញទៅកំពត មកដល់ចំណុចកើតហេតុ រ៉ឺម៉កនេះបានបត់ឆ្វេងស្របពេលនោះមានម៉ូតូមួយគ្រឿងពណ៌ត្របែកព្រៃគ្មានស្លាកលេខជិះគ្នាពីរនាក់ជ្រុលបុកពេញទំហឹង ។ ក្រោយកើតហេតុអ្នកបើករ៉ឺម៉កម៉ូតូរត់គេចខ្លួនបាត់ប៉ូលិសកំពុងចាត់ការទៅតាមនីតិវិធី៕
ប្រភព៖ Heng Ly