រថយន្តដឹកស្រូវងងុយដេកបើកធ្លាក់ផ្លូវជាតិលេខ៨ ក្រឡាប់សង្កត់មនុស្សស្លាប់និងរបួស៤នាក់

0
231

(ព្រៃវែង)៖ គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង ព្រោះតៃកុង ងងុយដេកបើកធ្លាក់ផ្លូវបណ្ដាលឲ្យស្លាប់២នាក់របួស២នាក់។
ហេតុការណ៍នេះបានកើតឡើង នៅលើផ្លូវជាតិលេខ៨ចន្លោះ Km68-69 ភូមិព្រហ្ម ឃំុព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង កាលពីវេលាម៉ោង៣ទាបភ្លឺឈានចូលថ្ងៃទី២៩ ខែ០១ ឆ្នាំ២០១៩។

នគរបាលស្រុកពារាំងបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស លាយក្រហម ពាក់ស្លាកលេខព្រះស៊ីហនុ 3A 0473 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ រត់គេចបាត់។
ធ្វើដំណើរពីលិច ទៅកើត លុះមកដល់កន្លែងកើតហេតុ អ្នកបើកបរបានងងុយដេក( ងក់ ) រថយន្តរេចង្កូតជ្រុលធ្លាក់ចូលចិញ្ចើមផ្លូវ ក្រឡាប់ផ្អៀង បណ្តាលឲ្យ សង្កត់ស្លាប់អ្នករួមដំណើរ២នាក់ របួស២នាក់។


ទី១ឈ្មោះ លី ណូ ភេទស្រី អាយុ ៣៥ឆ្នាំ នៅភូមិ ព្រៃខ្លា ឃំុព្រៃកណ្តៀង ស្រុកពាមរក៍ ស្លាប់ ។
២ឈ្មោះ មិនទាន់ស្គាល់អត្ត សញ្ញាណ នៅភូមិព្រៃកណ្តៀង ស្លាប់ ។
៣ឈ្មោះ សាំង កុសល ភេទប្រុស អាយុ៣៨ឆ្នាំនៅភូមិព្រៃខ្លា ឃំុព្រៃកណ្តៀង រងរបួស។
៤ឈ្មោះ គក់ កូ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិព្រៃខ្លា ឃំុ​​ ព្រៃកណ្តៀងរងរបួស ។ ក្រោយពេលកើតហេតុ អ្នកបើកបររត់គេចខ្លួនបាត់។
ឯអ្នករងរបួសបញ្ជូនមកមន្ទីពេទ្យស្រុកពារាំង ។


ចំណែកអ្នកស្លាប់ សមត្ថកិច្ចកំពុងទាក់ទងឲ្យក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
រថយន្តសមត្ថកិច្ចកំពុងទំនាក់ទំនងរករថយន្តស្ទូច ដឹកយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីបំពេញសំណំុរឿងតាមនីតិវិធី៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here