ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្តហាយឡែនឌ័រ ពាក់ស្លាកលេខ ខេមភូមិន្ទ01 2-5801 បុកម៉ូតូបណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល៣នាក់ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពសាក្សី្នកន្លែងកើតហេតុ បានអោយដឹងថា៖រថយន្តហាយឡែនឌ័រ ពាក់ស្លាកលេខ ខេមភូមិន្ទមួយគ្រឿង បើកលឿនមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតពេញទំហឹង ត្រង់ចំណុចខាងត្បូងផ្សារក្រមួនប្រមាណ១០០ម៉ែត្រ តាមបណ្ដោយផ្លូវ១០០៧ កែងនិងផ្លូវ១៩៨២ ភ្លាមៗនោះរថយន្តបង្កបានព្យាយាមបើករត់គេច តែក៏ត្រូវសមត្ថកិច្ចស្ទាក់ចាប់បានមកវិញនៅត្រង់ចំណុចខាងកើតស្តុបផ្សារដីហុយ ប្រមាណ២០០ម៉ែត្រ តាមបណ្ដោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី។
នៅមុនពេលកើតហេតុគេឃើញ បុរស៣នាក់បើកបររថយន្តមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FG-4671 ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ១០០៧ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុម៉ូតូខាងលើក៏បត់ស្តាំឆ្ពោះទៅផ្លូវ១៩៨២ ខណ:នោះស្រប់ពេលដែលមានរថយន្តមួយគ្រឿងទៀតម៉ាក ហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមភូមិន្ទ01 2-5801។
បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង តាមបណ្ដោយផ្លូវ១៩៨២ ទិសដៅពីកើតទៅលិច និងក្នុងល្បឿនយ៉ាងលឿន ហើយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូខាងលើ ចំពាក់កណ្តាលពេញទំហឹងបណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសបាក់ភ្លៅខាងឆ្វេង និងអ្នករួមដំណើរ២នាក់ទៀតរងរបួសស្រាល។ ជនរងគ្រោះក៏ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកមហានគរ ដឹកយកទៅសង្គ្រោះភ្លាមៗ ៕
ប្រភព៖ FB