ចាប់ខ្លួនជនសង្សយ័ ៣នាក់ ករណីដាក់ថ្នាំ​សណ្ដំក្នុងស្រា​បៀរ​ABCរួចលួចយកទ្រព្យសម្បត្តិ

0
312

បាត់ដំបង៖ កាលពី​ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៩ កម្លាំង​នគរបាល​ជំនាញ ក្នុង​ផែន​សហ​ការណ៍ ជាមួយ​សមត្ថកិច្ច​នគ​របាល​ខេត្តបន្ទាយមានជ័យ​ចុះ​ធ្វើការ​ស្រាវជ្រាវ​ករណី​ដាក់​ថ្នាំ​សណ្តំ លួច​យក​ទ្រព្យសម្បត្តិ ។

ឃាត់ខ្លួន​ជន​ស័​ង្ស​យ​ចំនួន០៣នាក់ រួមមាន ៖ទី១-ឈ្មោះ ជា ចិន្តា ភេទ ស្រី​ម អាយុ៥៤ឆ្នាំ ។

ទី២-ឈ្មោះ ឡុង ស្រី​យ៉ា ភេទ ស្រី​អាយុ១៦ឆ្នាំ ទាំងពីរ​រស់នៅ​ភូមិ០៤ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ ។

ទី៣- ឈ្មោះ ឆេង សីហា ភេទ​ប្រុស អាយុ២៤ឆ្នាំ ភូមិ​តា​សិត ឃុំ​ពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ។

ដកហូត​វត្ថុតាង បាន​ទូរស័ព្ទដៃ​ចំនួន០១គ្រឿង នាឡិកាដៃ​ចំនួន០២គ្រឿង ជា​របស់​ជនរងគ្រោះ។

កាលពី​ថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០១៩ ម៉ោង៩និង៣០នាទី​យប់ ត្រង់ចំណុច​ក្រុមទី១៧ ភូមិ​ពោធិ៍១ ឃុំ​គារ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង មាន​ករណី​ដាក់​ថ្នាំ​សណ្ដំ​លួច​យក​ទ្រព្យសម្បត្តិ បង្កដោយ​ជនសង្ស័យ​ជា​ស្ត្រី​ចំនួន០២នាក់ បានធ្វើ​សកម្មភាព​បបួល​ជនរងគ្រោះ ឈ្មោះ​សោរ យឹម ភេទ​ប្រុស អាយុ៦៣ឆ្នាំ (ម្ចាស់ផ្ទះ​សំណាក់ យីហោ​សោរ​យឹម) ផឹកស្រា​បៀរ ABC ជជែក​គ្នា​លេង ដោយពេល​ឈ្មោះ​សោរ យឹម បាត់​ការប្រុងប្រយ័ត្ន ក៏ត្រូវ​ជន​ស័​ង្ស​យ​យក​ថ្នាំ​ងងុយដេក​លាយ ជាមួយ​ស្រា​បៀរ​របស់​ជនរងគ្រោះ​ទើប​បណ្ដាល​ឲ្យ​ម្ចាស់ផ្ទះ​សំណាក់ ដេក​ដួលសន្លប់​បាត់ស្មារតី ខណ:នោះ​ជនសង្ស័យ​បាន​លួច​ប្រមូលយក​ទ្រព្យសម្បត្តិ​មួយចំនួន​រួមមាន ប្រាក់​ខ្មែរ​ចំនួន៦០ម៉ឺន​រៀល ខ្សែក​ផ្លាក​ទីន​ចំនួន០១ខ្សែ​ទម្ងន់០២តម្លឹង បន្តោង​មាស់​ទម្ងន់០៥ជី ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន​X ចំនួន០១គ្រឿង នាឡិកាដៃ​ចំនួន០២គ្រឿង រួច​គេចខ្លួនបាត់ ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here