ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានបញ្ជូនប្រធានអង្គការការពារបរិស្ថានម្នាក់ទៅកាន់តុលាការដើម្បី ចាត់ការ តាមផ្លូវច្បាប់ ករណីក្លែងបន្លំ ជាយោធាពាក់ផ្កាយ២ ហើយដើរ ឆបោកប្រាក់ប្រជាពលរដ្ឋជាង១ម៉ឺន ដុល្លារដើម្បីរត់ការ ចូលកងទ័ព ។
ជនសង្ស័យឈ្មោះ ទេព ពេជ្រ ហៅទេព វិសាល ភេទ ប្រុស អាយុ៥៩ឆ្នាំ មុខរបរប្រធានអង្គការការពារបរិស្ថាន រស់នៅភូមិ ដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ឌំបង បានរងការចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅស្រុកសំឡូត ខេត្តបាត់ដំបង ។ អនុវត្តតាម បណ្តឹងរបស់ប្រជាពល រដ្ឋដែលជា ជនរង គ្រោះ៤នាក់ ពីបទឆបោកប្រាក់សរុប១០៦០០ដុល្លារជាថ្នូរត់ការចូលកងទ័ពប្រព្រឹត្តកាលពី អំឡុង ខែ មិថុនា ឆ្នាំ២០១៨ ស្ថិតនៅ ភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។
ជនរងគ្រោះទាំង៤នាក់ រងការឆបោក ជនសង្ស័យមាន ឈ្មោះ១,គឹមហឿង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ដូរ រស់នៅស្រុកថ្មគោល ខេត្តបាត់ដំបង ២, ឈីវ ប៊ុនឆៃ ភេទប្រុសអាយុ៥៦ឆ្នាំ មុខរបរសំណង់ រស់នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ៣, ប្រាក់ សំអេន ភេទប្រុសអាយុ៥៥ឆ្នាំ ប្រកបមុខរបរ ធ្វើស្រែ រស់នៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និង៤,ប៉ា សូវៀត ភេទ ប្រុស អាយុ៣០ឆ្នាំ មុខរបរ លក់ដូរ រស់នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ជនសង្ស័យបានក្លែងលិខិតឯកសារកងទ័ព ដើម្បី ធ្វើសកម្មភាពឆបោកប្រជាពលរដ្ឋមួយចំនួនថែមទៀត ជនសង្ស័យរូបនេះឆបោកចំពោះ ប្រជា ពលរដ្ឋមួយចំនួន មិនបាន យល់ដឹងនិងខ្វះការពិចារណា ។ (រូបថតខាងក្រោមថតកាលក្លែងបន្លំពាក់ផ្កាយមួយ)
ប្រភព៖ Heng Ly