គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់លើផ្លូវជាតិលេខ១ រថយន្ត បុករថយន្តស្លាប់ ៦នាក់

0
258

ខេត្តព្រៃវែង៖មនុស្សប្រុសស្រី៦នាក់បានស្លាប់យ៉ាងអាណោចអាធ័មជាទីបំផុតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៩១-៩២ ក្នុងភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នាវេលាម៉ោង ១០៖៤៥នាទីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩។

មន្ត្រីនគរបាលចរាចរណ៍ខេត្តព្រៃវែងបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សោកសៅនេះបង្កឡើងដោយរថយន្តបែនពាក់ស្លាកលេខ ខ.ម ៤-9457បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បើកបរបញ្ជ្រាស់ទិសជាមួយរថយន្តរងគ្រោះ។ ពេលដល់ចំណុចកើតហេតុរថយន្តបែននេះបានរ៉េចង្កូតទៅបុករថយន្តជនរងគ្រោះម៉ាកហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AI-8096 ពេញទំហឹងធ្វើឲ្យផ្លោងធ្លាក់ផ្លូវ។

ប្រភពបន្តថា រថយន្តហាយឡែនឌ័របើកបរដោយលោក ប៉ែន សៅសុម៉េតធា ជាមន្ត្រីនរគបាលប៉ុស្តិ៍រដ្ឋបាលថ្កូវនៃអធិការដ្ឋានស្រុកកំពង់ត្របែក។ គ្រោះថ្នាក់ដ៏រន្ធត់នេះ បណ្តាលឲ្យអ្នកនៅលើរថយន្តហាយឡែនឌ័រស្លាប់៦នាក់ ប្រុស៤នាក់ ស្រី២នាក់។

ជនរងគ្រោះស្លាប់បាត់បង់ជីវិតទាំង៦នាក់នោះរួមមាន៖ ឈ្មោះ ប៉ែន សៅសុម៉េតធា (ប្រុស), ឈ្មោះ ឃីម គា (ប្រុស), ឈ្មោះ ឌី វណ្ណៈ (ប្រុស), ឈ្មោះ ក្តាម (ប្រុស), ឈ្មោះ មោគ សុភាព (ស្រី), ឈ្មោះ ឡាយ ស្រីណិច (ស្រី)។

ក្រោយកើតហេតុអ្នកបើកបររថយន្តបែនបង្កហេតុបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ដោយឡែកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។រីឯរថយន្តបង្កហេតុត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំដោះស្រាយជាក្រោយ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here