ស្តីកាគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ឯកឧត្តម ឯកឧត្តមអភិបាលខេត្ត មេត្តាជ្រាបថាចំពោះករណីរបាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំពីភាក្សាស្តីពីការកែលម្អស្ថានីយបូបទឹកខ្វក់ ប្រព័ន្ធលូ បណ្តាញផ្លូវ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រាជរដ្ឋាភិបាលយល់ ព្រមតាមគោល ការណ៍ ខាងក្រោម
១-ដំណោះស្រាយចំពោះមុខ រៀបចំស្ថានីយបូមទឹកកខ្វក់ចំនួន ៤កន្លែង ដើម្បីបូមទឹកកខ្វក់បញ្ជូន ទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងព្រះសីហនុ ទំហំ១៦ហិកតាដើម្បីកុំឲ្យហូរចូលក្នុងសមុទ្រ។
ស្ថានីយទី១ចំណឆ្នេរឯករាជ្យ ប្រើម៉ូទ័របូម ២គ្រឿង ស្ថានីយទី៣ ចំណុចអូរសម្អាត ប្រើម៉ូទ័រ ៤គ្រឿង និងស្ថានីយទី៤ ចំណុចអូអេម៉ារីអូ ប្រម៉ូទ័រ២គ្រឿង ដោយប្រើប្រាស់ថវិការចលនាពីម្ចាស់សណ្ឋាគារខ្នាតធំ ។ ដោយឡែកស្ថានីយ២ ចំណុចឆ្នេរសុខា ប្រគល់ភារកិច្ចជូនក្រសួងធនធានទឹក និងឧតុនិយមរៀបចំ និងចាត់ចែងបូម។
២-ប្រគល់ភារកិច្ចជូនក្រសួងសាធារណៈ និងដឹកជញ្ជូន បន្តបញ្ចប់ការរៀបចំប្រព័ន្ធប្រព្រឹត្តកម្ម ទឹកកខ្វក់ បែបធម្មជាតិចំនួន ៥ខ្សែរ នៅអូរអេម៉ារីអូ អូរសម្អាត អូរអណ្តូងអ៊ុនតាក់ អូរឈើទាល និងអូរស្ពានឆេះ និសាងសង់អាប្រព្រឹត្តកម្មទឹកកខ្វក់ ១កន្លែងនៅតំបន់ភិរក្សបឹងព្រែកទប់ ។
៣-ប្រគល់ភារកិច្ចជូនក្រសួងរ៉ែនិងថាមពល រៀបចំបណ្តាញចែកចាយអគ្គិសនី បំពាក់ត្រង់ស្វូដើម្បីផ្គត់ផ្គង់ អគ្គិសនីដល់ស្ថានីយបូមទឹកកខ្វក់ទាំង៤ទីតាំង ។ ប្រគលដីទំហំ ៤០ ម៉ែត្រ X ៥០ម៉ែត្រ ចំនួន២កន្លែង ទិ១នៅតំបន់បឹងព្រែកទប់ និងទី២នៅក្នុងបរិវេណស្ថានីយ ប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងព្រះសីហនុ សម្រាប់ សាងសង់អនុស្ថានីយចែកចាយអគ្គិសនី។
៤-ប្រគល់ភារកិច្ចជូនក្រសួងបរិស្ថានរៀបចំនៅតំបន់អភិវក្សបឹងព្រែកទប់ដូចមានកំណត់នៅក្នុងក្រឹត្យ លេខ២៣ អនក្រ.បក ចុះថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ ២០១៨ ដើម្បីសាងសង់អនុស្ថានីយចែកចាញ អគ្គិសនីមួយ កន្លែង និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់១កន្លែង ។
៥-ប្រគល់ភារកិច្ចជូនក្រសួងធនធានទឹក និងឧតុនិយម ដឹងនាំគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សាអំពី ប្រភពទឹកស្អាតសម្រាប់ផ្គត់ផ្គង់ត្រូវមការរបស់ក្រុងព្រះសីហនុ ។
៦-ប្រគល់ភារកិច្ចក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើបច្ចុប្បន្នភាពផែនការប្រើប្រាស់ដីខេត្ត ព្រះសីហនុឡើងវិញ ដើម្បីគាំទ្រដល់ការកំណត់តម្លៃជាមូលដ្ឋានគិតពន្ធលើអចលនទ្រព្យ ។
៧-ប្រគល់ភារកិច្ចរដ្ឋបាលខេត្តព្រះសីហនុ ជំរុញឲ្យម្ចាស់សំណង់គ្រប់ប្រភេទ រៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ តាមទីតាំងរៀងៗខ្លូនមុននឹងបង្ហូរទៅលូសាធារណៈ និងចលនាវិស័យឯកជនឲ្យចូលរួមផ្តល់រថយន្តសម្អាតផ្លូវ រថយន្តដឹកសំរាម និងរថយន្តបូមលូ ដើម្បីលើកកម្ពស់អនាម័យ និងបរិស្ថាននៅក្នុងព្រះសីហនុ ៕