យុវជនម្នាក់ជាប់ពន្ធនាគារចំនួន៨ដងមកហើយ ទើបចេញ​បាន៣ថ្ងៃ លួច​ទៀត

0
349

បាត់ដំបង ៖ កាលពី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ មានករណី​ប៉ុនប៉ង​លួច​មួយ​បានកើតឡើង នៅត្រង់ចំណុច​ក្រុមទី៤១ ភូមិព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង បង្កដោយ​ជនសង្ស័យ​ឈ្មោះ រឿន វិត(រ៉ា) ភេទ​ប្រុស អាយុ២០ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ​ បាន​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​ជនរងគ្រោះ​ឈ្មោះ​រឿ​ម វាសនា ភេទ​ស្រី អាយុ៣៨ឆ្នាំ មាន​ទីលំនៅ​ក្រុមទី៤១ ភូមិ​ព្រែក​មហាទេព ក្រុង​បាត់ដំបង ។

ជនសង្ស័យ​ទើប​ចេញពី​ពន្ធនាគារ​បាន​រយ:ពេល៣ថ្ងៃ ហើយ​ធ្លាប់​ជាប់ពន្ធនាគារ​ចំនួន៨ដង​មកហើយ។ ជនសង្ស័យ​និង​វត្ថុតាង​ផ្នែក​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅតាម​និតិ​វិធី​ច្បាប់៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here