ភ្នំពេញ ៖ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ករណីមនុស្សប្រុសម្នាក់បានស្លាប់ នៅក្នុងមន្ទីរពេទ្យព្រះកិតុមាលា ដោយផឹកទឹកសុទ្ធច្រឡំដបទឹកកាត់ច្រេះ នៅចំណុច ផ្ទះលេខ៧៧ ផ្លូវ១៣០ កែង១៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។ ជនរងគ្រោះឈ្មោះ អៀង សុខាន់ ភេទប្រុស អាយុ៥៣ឆ្នាំ ស្នាក់នៅ ផ្ទះលេខ២៥៤ ភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មនុស្សស្លាប់នៅក្នុងមន្ទីរពេទ្យព្រះកិតុមាលាមក កម្លាំងរបស់នគរបាលបច្ចេកទេសវិទ្យាសាស្ត្ររាជធានីភ្នំពេញ បានចុះទៅពិនិត្យ និងសន្និដ្ឋានថា ការស្លាប់នេះបណ្តាលមកពីគាំងបេះដូង (បណ្តាលមកពីផឹកទឹកច្រលំ ដបទឹកសុទ្ធដែលមានទឹកសំរាប់កាត់ច្រេះក្នុងដប) នៅចំណុច ផ្ទះលេខ៧៧ ផ្លូវ១៣០ កែង១៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។
សាកសពត្រូវបានដឹកយកទៅតម្កល់នៅវត្តស្វាយដង្គុំ សង្កាត់មនោរម្យ ខណ្ឌ ៧មករា ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ FB