(ភ្នំពេញ) ក្នុងពេលបច្ចុប្បន្ននេះ ការអភិវឌ្ឍអចលនទ្រព្យ កំពុងកើនឡើងគួរអោយកត់សម្គាល់ ដើម្បីបំពេញតម្រូវការលំនៅដ្ឋានសម្រាប់ការរស់នៅរបស់ប្រជាជនក្នុងទីក្រុងភ្នំពេញ ។ ការអភិវឌ្ឍពង្រីកទីក្រុង ឥតឈប់ឈរនេះ មានការចូលរួមពីរាជរដ្ឋាភិបាល និងវិស័យឯកជន ផងដែរ។
តំបន់អភិវឌ្ឍជុំវិញរាជធានីភ្នំពេញ មានតែតំបន់ភាគខាងត្បូង ជាពិសេសតំបន់មហាវិថី សម្តេចតេជោ (៦០ ម៉ែត្រ)ប៉ុណ្ណោះ ដែលមានការអភិវឌ្ឍលឿនជាងគេ គួរអោយកត់សម្គាល់ ដោយសារតំបន់នេះ មាន ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង ដែលរៀបចំរួចជាស្រេច ងាយស្រួលក្នុងការធ្វើដំណើរ ជាពិសេសមានទីតាំងនៅជិតទីប្រជុំជនក្រុងបំផុត។
តំបន់ទីក្រុងរណប ផ្លូវ៦០ម៉ែត្រ បន្តការទាក់ទាញវិនិយោគិនធំៗជាច្រើន មកអភិវឌ្ឍក្នុងតំបន់នេះ មិនត្រឹមតែគម្រោងអភិវឌ្ឍលំនៅដ្ឋានប៉ុណ្ណោះទេ យើងសង្កេតឃើញថា សូម្បីតែសាលាអន្តរជាតិ ISPP និង ក្រុមហ៊ុនStar Auto Cambodia (Marcedes-Benz) ផ្សារទំនើប ភីអេច ដាយមិនផ្លេស ក៏បានឈានជើងចូលមកក្នុងតំបន់អភិវឌ្ឍដ៏មានប្រជាប្រិយភាពមួយនេះដែរ។ សូម្បីតែទីតាំងសាងសង់ព្រលានយន្តហោះថ្មីដែលមានលើផ្ទៃដីរហូតដល់ ២៦០០ហិចតា បោះទុនសាងសង់ជាង ១ពាន់លានដុល្លារ ត្រូវបានកំណត់នៅក្នុងទីតាំងភូមិសាស្ត្រល្អនេះ សម្រាប់ការធ្វើដំណើរដែលមិនឆ្ងាយប៉ុន្មានឡើយពីរាជធានីភ្នំពេញ និងមានដីដែលទូលាយច្រើន ដែលនេះគឺជាកត្តាធ្វើឲ្យដីនៅតំបន់នេះ ឡើងថ្លៃខ្លាំង។
គម្រោងថ្មីដឹស្តា ដាយមិន ២ របស់ បុរី ប៉េង ហួត ក៏បង្ហាញវត្តមានក្នុងតំបន់ទីក្រុងរណប ផ្លូវ៦០ម៉ែត្រ នេះដែរ ដែលគ្របដណ្តប់លើវិសាលភាពផ្ទៃដីដ៏ធំ និងជាគម្រោងមួយ មានលេចធ្លោជាងគេក្នុងតំបន់ រួមមានទាំងក្លឹបហាត់ប្រាណ អាងហែលទឹក ខុនដូ ផ្សារទំនើបភីអេច ដាយមិនផ្លេស សាលសនិ្នសីទសម្រាប់រៀបចំអាពាហ៍ពិពាហ៍ និង ប្រារព្ធពិធីផ្សេងៗ រួមទាំងអគារពាណិជ្ជកម្មផងដែរ។ សម្រាប់លំនៅដ្ឋាន ក្នុងគម្រោងនេះផ្ទាល់ មានដូចជា វីឡាឃីង អេ វីឡាឃ្វីន ម៉ូតថ្មី វីឡាព្រីន និងហ្សបហោស៍ ក្លាសស៊ិក។ លំនៅដ្ឋានទាំងនេះ ត្រូវបាន សាងសង់ឡើង ដោយយកចិត្តទុកពីវិស្វករជំនាញ ធ្វើអោយលំនៅដ្ឋានមានគុណភាពខ្ពស់ ភាពច្នៃប្រឌិត សោភ័ណភាព និងផាសុកភាព ក្នុងការរស់នៅ ដែលទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់ អតិថិជន។
សូមបញ្ជាក់ផងដែរថា បុរី ប៉េង ហួត ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា ក្នុងនាមវិស័យឯកជន បានចូលរួមចំណែកយ៉ាងសកម្ម ដើម្បីធ្វើអោយសោភណ័ភាព ទីក្រុងភ្នំពេញ មានភាពស៊ីវិល័យនិងស្រស់បំព្រង តាមរយៈការអភិវឌ្ឍគម្រោងរបស់ខ្លួន ប្រមាណជាជិត៣០ គម្រោង នៅតាមតំបន់ដែលមានសក្តានុពល ស្ថិតក្នុងប្លង់មេ របស់រាជធានីភ្នំពេញ៕ប្រភព propertyarea