រថយន្តមិនស្គាល់អត្តសញ្ញាណ បុកម៉ូតូស្លាប់​ម្នាក់​និង​របួស​ធ្ងន់ម្នាក់ នៅលើ​ផ្លូវជាតិ​លេខ៤ក្នុង​ស្រុក​ភ្នំស្រួច

0
257

កំពង់ស្ពឺ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍នេះ បានកើតឡើងនៅវេលា​ម៉ោង៣និង១០នាទី​ទៀបភ្លឺ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅលើ​ផ្លូវជាតិ​លេខ៤ ចន្លោះ​គីឡូម៉ែត្រ៧២-៧៣ ភូមិ តា​ឡា​ត់​ចាស់ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។


តាមប្រភពសមត្ថកិច្ចបានអោយដឹងថា៖សាកសពមានឈ្មោះ វ៉ាន់ ដុក ភេទ​ប្រុស អាយុ២៦ឆ្នាំ រស់នៅ​ភូមិ ក្រាំង ប្រ​ស្រុក ឃុំ​គី​រី​វន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ជិះ​ម៉ូតូ​ម៉ាក ហុងដា សេ១២៥ ពណ៌​ខ្មៅ ស៊េរី២០១៤ ពាក់​ស្លាក ភ្នំពេញ 1CG-2994 ជិះឌុប​​ឈ្មោះ សាន់ សៀម ភេទ​ប្រុស អាយុ៣៤ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា រងរបួសធ្ងន់ ពេលមកដល់កន្លែងកើតហេតុត្រូវរថយន្តមិនស្គាល់ម៉ាកបុកពេញទំហឹងតែម្តង រួចបើកគេចបាត់។


លុះ​ព្រឹក​ឡើង​វេលា​ម៉ោង៧នឹង៣០នាទី​ព្រឹកដដែល សមត្ថកិច្ច បាន​ចុះ​ស្រាវជ្រាវ​ជ្រាវ ឃើញ​សព​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​កន្លែងកើតហេតុ ចំណែកអ្នករបួសត្រូវបានក្រុមគ្រួសារ​ដឹកយក​ទៅ សង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ ចំណែក​រថយន្ត​បង្ក ត្រូវបាន​កម្លាំង​ជំនាញ កំពុង​ស្រាវជ្រាវ​ចាប់​យកមក​ចាត់ការ​តាម​និតិ​វិធី​ច្បាប់៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here