កំពង់ស្ពឺ៖ កាលពីល្ងាចថ្ងៃទី២៣ខែមករាឆ្នាំ២០១៩ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពកាន់ដាវដេញកាប់បុរសម្នាក់ដោយសារខឹងគេមិនលក់បារីនិងស្រាឲ្យផឹក។ហេតុការណ៍នេះកើតឡើងស្ថិតក្នុងភូមិដំណាក់ពង្រឃុំព្រៃវិហារស្រុកគងពិសីខេត្តកំពង់ស្ពឺ ។
ជនសង្ស័យឈ្មោះស៊ីមសឿនអាយុ៤២ឆ្នាំរស់នៅភូមិដំណាក់ពង្រឃុំព្រៃវិហារនិងជនរងគ្រោះឈ្មោះជាសេងឃីមភេទប្រុសអាយុ៣០ឆ្នាំនៅភូមិឃុំជាមួយគ្នា។
នៅមុនពេលកើតហេតុជនសង្ស័យបានទៅជំពាក់ស្រានិងបារីនៅផ្ទះជនរងគ្រោះ។តែគាត់មិនលក់ឲ្យធ្វើឲ្យជនសង្ស័យខឹងទាញដាវមកដេញកាប់ជនរងគ្រោះបណ្តាលឲ្យរបួសដៃទាំងសងខាង។ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕