ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចុះសួរសុខទុក្ខកងទ័ព យកអំណោយជាច្រើនមុខរបស់សម្តេចតេជោ ជូនដល់វិរៈនគរបាលការពារព្រំដែនទិសប្រាសាទព្រះវិហារ

0
476

(ភ្នំពេញ) រដ្ឋបាលរាជធានីភ្នំពេញ បើទោះបីមានភារកិច្ចមមាញឹកយ៉ាងណាក្តី ក៏មិនបាន ភ្លេចការចុះមកសួរសុខទុក្ខ និងនាំយកអំណោយ មួយចំនួនរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​និងសម្តេចកិតិ្តព្រឹទ្ធិបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែនមកចែកជូនដល់វរកងទ័ព និងនគរបាលការពារព្រំដែនទិសប្រាសាទព្រះវិហារឡើយ។

​ជាក់ស្តែងនៅព្រឹកថ្ងៃទី២៥មករានេះ ប្រតិភូសាលារាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាល ជាមួយនាយទាហ៊ាន នាយទាហ៊ានរង និងពលទាហានកងពលធំអន្តរាគមន៍លេខ៣,កងពលតូចអន្តរាគមន៍លេខ៩ និងវរនគរបាលការពារព្រំដែនលេខ៧៩៣។

អង្គភាពខាងលើបានចងសម្ព័ន្ធភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញនិងជាមួយបណ្តាខណ្ឌទាំង១២ក្នុងរាជធានីភ្នំពេញ ហើយតែងបានទទួលការ ជួយឧបត្ថម្ភជាបន្តបន្ទាប់ តាមរយៈប្រតិភូសាលារាជធានីភ្នំពេញ ដោយបានមកសួរសុខទុក្ខកងទ័ពជួរមុខរបស់យើងជាប់ជាប្រចាំ។

លោកឧត្តមសេនីយ៍ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ក្នុងឱកាសនោះ បានលើកឡើងពីស្ថានភាពតាមបណ្តោយព្រំដែន មានសភាពស្ងប់ស្ងាត់ ពុំមានបាតុភាពអ្វីកើតឡើងគួរឲ្យកត់ សម្គាល់ឡើយ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ក្នុងការប្រែក្លាយតំបន់ព្រំដែនឲ្យក្លាយជាព្រំដែនសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងបង្កលក្ខណៈងាយស្រួល ដល់ការធ្វើពាណិជ្ជកម្មនៃប្រជាជនប្រទេសក្បែរខាងគ្នា។

លោកឧត្តមសេនីយ៍ បន្តថា ទោះបីយ៉ាងណា យើងក៏មិនបានភ្លេច នូវស្មារតីការពារអធិបតេយ្យ បូរណភាពទឹកដី មិនឲ្យខ្មាំងសត្រូវចូលឈ្លានពានបានឡើយ និងខិតខំជំរុញការលើកកម្ពស់ ជីវភាពកងទ័ព ក៏ដូចគ្រួសារកងទ័ពឲ្យបានប្រសើរឡើង។

នាឱកាសនោះឯកឧត្តម ម៉ប់ សារិន បានជំរាបជូនពីសភាពការវិវឌ្ឍ ថ្មីៗរបស់ប្រទេសជាតិដោយឯកឧត្តម បានផ្តោតទៅលើការថ្លែងយ៉ាងម៉ឹងម៉ាត់របស់សម្តេចតេជោហ៊ុនសែនដែលបានបញ្ជាក់អំពីការមិនដោះដូរអធិបតេយ្យភាពជាតិជាមួយបរទេស ការមិនយកសន្តិភាពរបស់ ប្រទេសទៅដោះដូរជាមួយជំនួយ ដោយកម្ពុជាត្រូវប្រឹងរស់ងើបឈរឡើងដើម្បីការពារឯករាជ្យ អធិបតេយ្យនិងសន្តិភាព ហើយកម្ពុជាត្រូវមានសិទ្ធអនុវត្តច្បាប់របស់កម្ពុជា ព្រោះថាកន្លងមកមាន ក្រុមក្បត់ជាតិមួយចំនួន បានព្យាយាមជំរុញឲ្យកម្ពុជាធ្វើការដោះដូរសន្តិភាព អធិបតេយ្យភាពជាមួយជំនួយបរទេស ដែលជាទង្វើមានចេតនាធ្វើឲ្យកម្ពុជាធ្លាក់ចូលក្នុងគន្លងភ្នក់ភ្លើងសង្រ្គាមដូចអតិតះកាល និងបណ្តាប្រទេសមួយចំនួននៅមជ្ឈឹមបូព៌ា។

នាឧិកាសនោះដែរ ឯកឧត្តម ម៉ប់ សារិន និងប្រតិភូបាននាំយកអំណោយជាច្រើនមុខរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជូនដល់ កងពលធំអន្តរាគមន៍លេខ៣,កងពលតូចអន្តរាគមលេខ៩,វរះនគរបាលការពារព្រំដែនលេខ៧៩៣ និងបញ្ជាការដ្ឋានអង្គរក្សនូវគ្រឿងឧបភោគបរិភោគ,សំភារះប្រើ ប្រាស់,ថ្នាំពេទ្យជាច្រើនមុខទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here