(ព្រះវិហារ) គិលានដ្ឋានកងពលតូចអន្តរាគមលេខ១២៨ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ស្ថិតនៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង(អូពងមាន់) ត្រូវបានសម្ភោធជាផ្លូវ ការនាព្រឹកថ្ងៃទី២៦មករា ដោយមានការអញ្ជើញចូលរួមពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ។
តាមការឲ្យដឹងពីលោកឧត្តមសេនីទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមលេខ១២៨ លើក ឡើងពីកិច្ចសហការល្អប្រសើរជាមួយរដ្ឋបាលរាជធានីភ្នំពេញក្នុងនាមជាអង្គភាពសម្ពន្ធ័មេត្រីនឹងគ្នាធ្វើអោយអង្គភាពកងពលតូចអន្តរាគមន៏លេខ១២៨ឈរជើងនៅតំបន់អូអាល័យ ស្រុកសៀមប៉ាង ខេត្តស្ទឹង ត្រែង ដែលជាអង្គភាពទើបបង្កើតថ្មីមានការប្រែមុខមាត់ថ្មីទាំងការកសាងមូលដ្ឋានទព័ និងហេដ្ឋារចនាសម្ពន្ធ័ ក៏ដូចការលើកកំពស់ជីវភាពកងទព័ និងគ្រួសារកងទព័។
លោកឧត្តមសេនីយ៏ក៏បានលើកឡើងពីស្ថានភាពតាមបណ្តោយព្រំដែន ដែលអង្គភាព១២៨ ឈរជើងមាន លក្ខណៈល្អប្រសើរជាមួយភាគីឡាវ និងបានរួម ចំណែកធ្វើឲ្យតំបន់ព្រំដែនក្លាយជាព្រំដែនសន្តិភាព ព្រំដែនអភិវឌ្ឍន៏និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋទាំងសងខាងអាចធ្វើទំនាក់ទំនងរកគ្នាយ៉ាងល្អ ប្រសើរក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
លោកបន្តថា គិលានដ្ឋានដែលត្រូវសម្ពោធជាផ្លូវការនាពេលនេះគឺជា សមិទ្ធិផល និងជាសក្ខីភាព នៃការគិតគូររបស់សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិតជូនដល់អង្គ ភាពអន្តរាគមន៏លេខ១២៨ តាមរយះរដ្ឋបាលរាជធានីំរាប់ប្រើប្រាស់ពិនិត្យព្យាបាលជំងឺជូនកងទព័ និងប្រជាពលរដ្ឋនៅ តំបន់នេះនិង កាត់បន្ថយការចំណាយក្នុងការព្យាបាលជំងឺ និងសង្គ្រោះបឋមដល់ប្រជាពលរដ្ឋយើង ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៏ថា ប្រទេសជាតិមួយខ្លាំង គឺខ្លាំងដោយសារកងទព័ ហើយកង ទព័សម័យនេះមិនខុសពីកងទ័ពសម័យមុនទេគឺក្នុងតួនាទីភារកិច្ច និងកាតព្វកិច្ចស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ,ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល ការពារទឹកដី និងថែរក្សាសុខសន្តិភាព ជូនជាតិមាតុភូមិ និងប្រជាជន។
ឯកឧត្តមបន្តថា ទោះបីកម្ពុជាជាប្រទេសតូច ប្រជាជនតិច ប៉ុន្តែជាភព្វ័សំណាងខ្ពស់ណាស់ ដែលយើង មានកងទ័ពដ៏ស្មោះត្រង់ មានស្មារតីឆន្ទះស្នេហាជាតិ និងមានអគ្គមគ្គុទេសដឹកនាំដ៏ឆ្នើមគឺ សម្តេចអគ្គមហា សេនាបតីតេជោហ៊ុនសែន ជាប្រមុខ។ជាមួយគ្នានេះ ទោះបីសង្គមជាតិយើងនាពេលបច្ចុប្បន្ន មានសុខសន្តិភាពពេញលេញ ជម្លោះដែនអធិបតេយ្យមានសភាពស្ងប់ស្ងាត់ តំបន់ព្រំដែនមានការអភិវឌ្ឍន៏ និងជីវភាពប្រជាពលរដ្ឋមានការលើកកំពស់ ប៉ុន្តែយើងមិនអាចស្កប់ស្កល់នោះទេ យើងចាំបាច់ត្រូវ តែបន្តរួមគ្នាថែរក្សា សុខសន្តិភាព និងការអភិវឌ្ឍន៏សង្គមដូចសព្វថ្ងៃនេះ ហើយពិតណាស់យើងមិនអាច ខ្វះបានឡើយនូវវត្តមានកងទ័ពដែលជាតួអង្គប្រតិបត្តិករដ៏សំខាន់បំផុតដូច្នេះ បញ្ហាជីវភាពសុខទុក្ខកងទព័ និងសុខភាពគ្រួសារកងទ័ពគឺជាកត្តាដែលត្រូវយកចិត្តទុកដាក់ជាអាទិភាព។ នេះជាលើកទី២ហើយ ដែលប្រតិភូរដ្ឋបាលរាជធានីភ្នំពេញបានមកសួរសុខទុក្ខកងទ័ពនៅអង្គភាព១២៨ក្រោយពីបានចង សម្ពន្ធ័មេត្រីភាព ជាមួយរាជធានីភ្នំពេញកាលពីថ្ងៃទី១៥កញ្ញា ឆ្នាំ២០១៧ ហើយក៏ស្របគ្នានឹងដំណើរ សួរសុក្ខទុក្ខវីរះ កងទ័ពជួរមុខនៅបញ្ជាការដ្ឋានកងពលធំអន្តរាគមន៏លេខ៣,កងពលតូចអន្តរាគមន៏លេខ៩ និងវរះនគរបាល ការពារព្រំដែនលេខ៧៩៣ ខេត្តព្រះវិហារផងដែរ។
គិលានដ្ឋាននេះចាប់សាងសង់កាលពីថ្ងៃទី២កុម្ភះ ឆ្នាំ២០១៨មានបណ្តោយ៣០ម៉ែត្រ ទទឹង៧ម៉ែត្រមាន ក្លោងទ្វា របងដែលចំណាយថវិកាសាងសង់ប្រមាណ៧ម៉ឺនដុល្លាអាមេរិក ដែលជាអំណោយ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចគតិព្រឹទ្ធបណ្ឌិតតាម រយៈរដ្ឋបាលរាជ ធានីភ្នំពេញ ។
ដើម្បីផ្សាភ្ជាប់មនោសញ្ចេតនាជាមួយកងពលតូច អន្តរាគមន៏លេខ១២៨ ។ ឯកឧត្តម ឃួង ស្រេង និងលោកស្រីបានផ្តល់ជូនអំណោយរបស់សម្តេចតេជោរួមមានថវិកា,មី,ទឹកស៊ីអ៊ីវ,ទឹកត្រី,ស្រាបៀរ,ប្រេងម៉ាស៊ូត,ប្រេងសាំង,អង្ករ,សង្ក័សី,ដែកគោលចំរុះ,រួមទាំងថ្នាំពេទ្យជាច្រើនមុខទៀតផងដែរ។
គួរបញ្ជាក់ផងដែរ ក្នុងឱកាសនោះដែរ ឆ្លើយតបតាមការស្នើសុំរបស់លោកឧត្តមសេនីទោ មៀច សាមុត លើការសុំ សាងអគារចិត្តសាស្ត្រមួយខ្នង និងបង្គន់អនាម័យមួយខ្នង ដែលមានតំលៃជាង៨ម៉ឺនដុល្លារ បន្ថែមទៀតនោះ ឯកឧត្តម ឃួង ស្រេង បានឯកភាពសម្រេចប្រគល់ជូនតាមសំណើរ ដែលអគារនេះ ក៏ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិតជូន អង្គភាពកងពលតូចអន្តរាគមន៏លេខ១២៨ឈរជើងនៅតំបន់អូអាល័យ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង៕