រថយន្តក្រុង បុកគូថរថយន្តបែនដឹកដីពេញទំហឹង ខណៈរថយន្តនេះបត់ចូល ខ្វះការប្រុងប្រយត្ន័

0
221

ខេត្តកំពង់ធំ៖ រថយន្តក្រុង បុកគូថរថយន្តបែនដឹកដីពេញទំហឹង ខណៈរថយន្តនេះបត់ចូល ខ្វះការប្រុងប្រយត្ន័ ហេតុការណ៍នេះបានកើតឡើងកាលពី​ថ្ងៃទី២៧ ខែ មករា ឆ្នាំ២០១៩ នៅលើផ្លូវ​ជាតិ​លេខ៦ ក្នុង​ភូមិ​សំរោង ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

តាមប្រភពសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា៖ មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ទាំង២ គ្រឿង​នេះ បាន​បើកបរ​ស្រប​ទិស​គ្នា ពី​ជើង​ទៅ​ត្បូង ស្រាប់តែ រថយន្ត​ដឹក​ដី បទ​ឆ្វេង ខ្វះ​ការប្រុងប្រយ័ត្ន ហើយ​រថយន្ត​ទេសចរ ដឹក​អ្នកដំណើរ បើកបរ​ពីក្រោយ ជាន់​ហ្វ្រាំង​មិនទាន់ ជ្រុល​ទៅបុក​គូទ រថយន្ត​ដឹក​ដី គេច​ជ្រុល​ទៅបុក​បង្គោល​ភ្លើង បណ្តាល​ខូចខាត​ក្បាល​រថយន្ត ទាំងស្រុង តែ មិន​ក្រឡាប់ និង​គ្មាន​អ្នករបួសធ្ងន់ គ្រាន់តែ​របួស​បន្តិចបន្តួច ហើយ​អ្នកបើករ​រថយន្ត​ទាំង២ ចុះ​គេចខ្លួន​បាត់ស្រមោល ។

រថយន្ត​ទេសចរណ៍​ដឹក​អ្នកដំណើរ ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​លឿង​ស្លាក​លេខ ភ្នំពេញ 3C9892 និង​រថយន្ត​ដឹក​ដី ពាក់​ស្កាក​លេខ ភ្នំពេញ 3C0403 ក្រោយពេល​កើតហេតុ អ្នកដំណើរ​បាន​បញ្ជូន​អីវ៉ាន់ ទៅ​ជិះ​រថយន្ត​ផ្សេងទៀត ធ្វើដំណើរ ទៅ​ភ្នំពេញ ទើប​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ វាស់វែង​តាម​ក្រោយ និង​ប្រមូលយក​វត្ថុតាង​ទៅ រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍​រង់ចាំ​ដោះស្រាយ​តាម​ក្រោយ ៕

credited to Heng Ly

LEAVE A REPLY

Please enter your comment!
Please enter your name here